ម្ចាស់ដីផ្ទុះប្រតិកម្មពេញប្រទេសថៃ ក្រោយរដ្ឋាភិបាលប្រកាសថានឹងរឹបអូសដីធ្លីទុកចោលទុកជាសម្បត្តិរដ្ឋ

0

ដោយៈ សុខុម

បាងកក: ម្ចាស់ដីធ្លីនៅពាសពេញប្រទេសថៃ ជាពិសេសក្នុងវិស័យសណ្ឋាគារ បានផ្ទុះប្រតិកម្មដោយបង្ហាញក្ដីព្រួយបារម្ភ កាន់តែខ្លាំងចំពោះគោលនយោបាយរបស់រដ្ឋាភិបាលថៃ ដែលប្រកាសថានឹងចាត់វិធានការរឹបអូសដីទំនេរទុកចោលរយៈពេល១០ឆ្នាំ ដើម្បីទុកជាសម្បត្តិរដ្ឋ។

លោកស្រី Marisa Sukosol Nunbhakdi ប្រធានសមាគមសណ្ឋាគារថៃ (Thai Hotels Association (THA)) បានថ្លែងថា ទោះបីជារយៈពេលជាង៤០ឆ្នាំមកនេះ គ្មានការរឹបអូសដីធ្លី ក្នុងករណីបែបនេះយ៉ាងណាក្ដី ក៏វិស័យសណ្ឋាគារមិនយល់ស្រប នឹងគោលនយោបាយបែបនេះនោះដែរ ប្រសិនបើគ្មានដំណោះស្រាយសមស្រប សម្រាប់ជួយទាំងម្ចាស់ដី និងសហគមន៍សាធារណៈ ឱ្យទទួលបានអត្ថប្រយោជន៍ទៅវិញទៅមកពីការអភិវឌ្ឍដីធ្លីទេនោះ។

កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានព្រមានថា រដ្ឋាភិបាលអាចនឹងអនុវត្តន៍ជំពូកទី៦ នៃច្បាប់នេះដែលអនុ​ញ្ញាតឱ្យរឹបអូសដីកម្មសិទ្ធិឯកជន ដែលទុកចោលមិនធ្វើអ្វីសោះ ក្នុងរយៈពេល១០ឆ្នាំជាប់គ្នា។

លោកស្រី Marisa Sukosol Nunbhakdi លើកឡើងថា ម្ចាស់សណ្ឋាគារ ដែលមានដីទំនេរចោលភាគច្រើន បានផ្អាកការវិនិយោគលើសណ្ឋាគារថ្មីៗ អំឡុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារទីផ្សារទេសចរណ៍ដាំក្បាលចុះហៅមិនឮ ព្រោះតែវិបត្តិកូវីដ-១៩។

ទោះជាយ៉ាងណា ខណៈម្ចាស់ដីខ្លះយល់ស្របថា ដីរបស់ពួកគេអាចប្រើប្រាស់បាន សម្រាប់គោលបំណងសាធារណៈ រដ្ឋាភិបាលគ្មានគំនិតផ្ដួចផ្ដើម ដើម្បីផ្ដល់កម្មវិធីជួលសម្រាប់ជួយ សម្រាលការលំបាករបស់ម្ចាស់ដីឡើយ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here