រដ្ឋាភិបាលថៃផ្តល់កម្ចីជាង២៧លានដុល្លារអាមេរិកដល់កម្ពុជាសាងសង់ផ្លូវមួយខ្សែនឹងភ្ជាប់ខេត្តសៀមរាបទៅកាន់ប្រទេសថៃដោយត្រង់

0

ដោយ៖ សុផារី

សៀមរាប ៖ រដ្ឋាភិបាលនៃប្រទេសថៃបានអនុម័តកម្ចីចំនួន៩៨៣លានបាត ឬប្រមាណជាង២៧លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវជាតិថ្មីមួយខ្សែ តភ្ជាប់រវាងខេត្តសៀមរាប ទៅកាន់ខេត្តស៊ីសាកេតប្រទេសថៃ។

នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយបានដកស្រង់សម្តីរបស់លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ។

លោកស្រី Traisuree Taisaranakul បានឱ្យដឹងថា ផ្លូវជាតិមួយនេះមានឈ្មោះថា “ផ្លូវជាតិលេខ ៦៧” នឹងភ្ជាប់ពីខេត្តសៀមរាប ទៅស្រុកអន្លង់វែង ក្នុង​ខេត្ត​ឧត្តរមានជ័យ រួចទៅច្រកអន្តរជាតិចុងសាងាំ រួចបន្តភ្ជាប់ទៅខេត្តស៊ីសាកេត ប្រទេសថៃតែម្តង។

លោកស្រី Traisuree Taisaranakul បានបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសថៃនឹងផ្តល់កម្ចីចំនួនពាក់កណ្តាល គឺស្មើនឹង៤៩១,៥លានបាត ឬជាង១២ដុល្លារអាមេរិក ដល់គម្រោងនេះ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់២០២៦ ជាថវិការដ្ឋាភិបាលថៃ ខណៈថវិកា ដែលនៅសល់ នឹងមកពីប្រភពមូលនិធិពីបរទេស។

អ្នកនាំពាក្យរូបនេះឱ្យដឹងទៀតថា ក្រោមកម្ចីនេះ ប្រទេសថៃ ដាក់លក្ខខណ្ឌតម្រូវឱ្យប្រទេសកម្ពុជាត្រូវ​ទិញ​សម្ភារ​សំណង់​យ៉ាងតិច៥០ភាគរយ សម្រាប់​គម្រោង​ពី​ប្រទេស​ថៃ និង​ជួល​អ្នក​ម៉ៅការ​ថៃផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here