ដោយៈ គង់ សូរិយា
ភ្នំពេញៈ ចក្ខុវិស័យច្បាស់លាស់មួយត្រូវបានគិតគូរ និងប្រមើលមើលលើបរិបទជាតិ តំបន់ និងពិភពលោក។
ហេតុនេះការសិក្សាលើកត្តានានា ដើម្បីរៀបចំគម្រោងប្លង់គោលការសិក្សាអំពីប្រជាសាស្ត្រ សេដ្ឋកិច្ច-សង្គមកិច្ច អ្នកជំនាញបានសិក្សានិងវិភាគលើចំណុចសំខាន់ៗជាច្រើនដូចជា ទី១ ការសិក្សាអំពី ការគ្រប់គ្រងហិរញ្ញវត្ថុ និង រដ្ឋបាលទីក្រុង។ ទី២ ការសិក្សាអំពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញគមនាគមន៍ ទី៣ ការសិក្សាអំពីប្រព័ន្ធធារាសាស្ត្រទីក្រុង។







