មហាយក្សចិនជះលុយច្រើនពាន់លានដុល្លារសាងសង់ល្បឿនលឿនដើម្បីកែប្រែមុខមាត់តំបន់ភ្នំ Xinjiang

0

ដោយ៖​ សុខុម

អ៊ូយូមឈី: ចិន មានសុភាសិតដ៏ល្អមួយឃ្លាគួរពិចារណាថា “បើចង់ឱ្យប្រទេសរុងរឿងសម្បូរសប្បាយក្លាយជាអ្នកមាន ត្រូវកសាងផ្លូវថ្នល់ជាមុនសិន”។ ដោយប្រកាន់ខ្ជាប់តាមសុភាសិតដ៏ល្អនេះ មហាយក្សចិន នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានសម្រុកកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បើម ជាពិសេសផ្លូវថ្នល់ និងផ្លូវដែកដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន។

តួយ៉ាង ផ្លូវល្បឿនលឿនថ្មីមួយខ្សែ ដែលតភ្ជាប់តំបន់ភ្នំស្វយ័តស៊ីនជាំង (Xinjiang) ដែលសម្បូរដោយជនជាតិដើមភាគតិចវីហ្គួ (Uygur) កាន់សាសនាអ៊ីស្លាម រស់នៅនាភាគពាយ័ព្យនៃប្រទេសចិន ត្រូវបានបើកឱ្យធ្វើចរាចរកាលពីថ្ងៃអង្គារ ទី៣០ ខែសីហា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃពុធ ទី៣១ ខែដដែល។

ផ្លូវល្បឿនលឿននេះនឹងជួយសម្រួលបន្ថែមទៀត ដល់ការធ្វើដំណើររបស់អ្នកស្រុកក្នុងតំបន់ ដែលនៅឆ្ងាយពីទឹកនេះ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

ដោយលាតសន្ធឹងប្រវែងប្រមាណ៣០០គីឡូម៉ែត្រ ផ្លូវល្បឿនលឿនដែលអ្នកបើកបរអាចបើកបរ ក្នុងបានក្នុងល្បឿន១២០គីឡូម៉ែត្រក្នុង១ម៉ោងនេះ គឺជាផ្នែកដ៏សំខាន់មួយ នៃបណ្តាញផ្លូវល្បឿនលឿន ក្នុងប្រទេសចិន។ វាគឺជាផ្លូវល្បឿនលឿនទី៣ ហើយដែលតភ្ជាប់តំបន់ភ្នំស្វយ័ត Xinjiang ជាមួយនឹងពិភពខាងក្រៅ។

យោងតាមតួលេខបង្ហាញថា រហូតមកដល់ពេលនេះ ផ្លូវល្បឿនលឿននៅតំបន់ភ្នំស្វយ័ត Xinjiang មានប្រវែងសរុបលើសពី៧.៥០០គីឡូម៉ែត្រហើយ។

តំបន់ភ្នំស្វយ័ត Xinjiang បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកែលម្អវិស័យដឹកជញ្ជូនរបស់ខ្លួន។ គិតចាប់ពីខែមករា ដើមឆ្នាំ២០២២ មកទល់នឹងខែសីហា តំបន់នេះបានវិនិយោគ រហូតដល់ទៅប្រមាណ៧,៥ពាន់លានដុល្លារអាមេរិក នៅក្នុងវិស័យដឹកជញ្ជូន ពោលគឺកើនឡើង១,១៥ដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here