ដោយៈ គង់ សូរិយា
ភ្នំពេញៈ ខណៈផ្លួវជាតិលេខ២ ត្រូវបានស្ថាបនារួចបណ្តើរៗ ការធ្វើដំណើរទៅកាន់រមណីយដ្ឋានភ្នំតាម៉ៅ មិនចំណាយពេលយូរដូចមុនឡើយ។
ជាមួយនឹងភាពប្រសើរឡើង នៃការកសាងហេដ្ឋារចនាសម្ព័ន្ឋ ការរីកចម្រើននៃជីវភាព របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ បានធ្វើឲ្យអ្នកអភិវឌ្ឍន៍ក្នុងស្រុកជាច្រើនបានចាប់យកឱកាសនេះ ដើម្បីពង្រីកសក្តានុពលគំរោងអភិវឌ្ឍន៍របស់ខ្លួន។
អ្នកអភិវឌ្ឍន៍ដីឡូត៍មួយកន្លែង បានប្រកាសលក់គំរោងរបស់ពួកគេ នៅលើដើមផ្លូវ ច្រកចូលរមណីយដ្ឋានភ្នំតាម៉ៅនៅថ្ងៃទី៤ កញ្ញាកន្លងមកនេះ ខណៈរមណីយដ្ឋានលំដាប់អន្តរជាតិមួយ ក៏ត្រៀមបង្ហាញខ្លូននៅក្នុងតំបន់ក្បែរន ដែលស្ថិតក្នុងមូលដ្ឋានស្រុកបាទី ខេត្តតាកែវ។
លើសពីនេះ គម្រោងអភិវឌ្ឍន៍បុរីHK Residence ដែលជាគំរោងដំបូង និងសាងសង់ឡើងលើផ្ទៃដី៥ហិកតា នៅដើមផ្លូវច្រកចូលរមណីយ ដ្ឋានភ្នំតាម៉ៅក៏បាន និងកំពុងស្វាគមន៍អតិថិជនផងដែរ។
អគ្គនាយកបុរីHK Residence លោកចាប ពៅបានមានប្រសាសន៍ ឲ្យដឹងនាព្រឹកថ្ងៃទី៤ កញ្ញាកន្លងមកថា ដោយសារភាពល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ឋ បានធ្វើឲ្យការធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់តំបន់នេះចំណាយពេលមិនលើសពី៣០នាទីឡើយ។ ជាពិសេសការរីកចម្រើននៅមូលដ្ឋាន ជីវភាពប្រជាពលរដ្ឋប្រសើរឡើង និងជាទីតាំងមួយស្ថិតនៅក្បែររមណីយដ្ឋានធំជាងគេ ស្ថិតនៅជាយរាជធានីភ្នំពេញ និងស្ថិតនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ផង ទើបលោកសម្រេចចិត្តមកអភិវឌ្ឍន៍នៅតំបន់នេះ។
បុរីHK Residenceជាលំនៅដ្ឋានប្រណីត ដែលមានហេដ្ឋារចនាស ម្ព័ន្ឋធំទូលាយ ដោយផ្លូវមានទំហំចាប់ពី២០ ទៅ៣០ម៉ែត្រ ក្នុងបុរីមានសួនច្បារ កន្លែងហាត់ប្រាណ ជាពិសេសផ្ទះនិមួយៗ មានសួនច្បារជាលក្ខណៈឯកជន ដែលផ្តល់ផាសុខភាពដល់អ្នករស់នៅ។
លោកចាប ពៅបានបន្តថា ការរីកចម្រើនតំបន់នេះ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ អ្នកវិនិយោគបុរីនេះ នឹងទទួលបានផលចំណេញ១គុណនឹង២ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយផ្ទះក្នុងបុរីHK Residenceមានតម្លៃត្រឹម៤៨,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ហើយបើធៀបនឹងផ្ទះនៅរាជធានីភ្នំពេញ មានទំហំដូចគ្នានេះ គឺមានតម្លៃខុសគ្នារហូតដល់១០ដងឯណោះ បើធៀបនឹងលំនៅដ្ឋានក្នុងបុរីHK Residence។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវ បាននិងកំពុងផ្លាស់ប្តូរជីវភាពយ៉ាងលឿន ដោយសារការរីកចម្រើនសេដ្ឋកិច្ច ការវិនិយោគហេដ្ឋារចនាសម្ព៏ន្ឋររបស់រដ្ឋាភិបាលដូចជាផ្លូវក្រវ៉ាត់ក្រុងទី៣ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ គំរោងអភិវឌ្ឈន៍ព្រលានយន្តហោះអន្តរជាតិតេជោ និងគំរោងស្តារឡើងវិញនូវផ្លូវជាតិលេខ២ជាដើម។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជាធ្លាប់បានលើកឡើងពីសក្តានុពលតំបន់ផ្លួវជាតិលេខ២ ពិសេសទឹកដីខេត្តតាកែវ ជាតំបន់មានសក្តានុពល សម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងអចលនទ្រព្យ ដោយសារខេត្តនេះមានសណ្ឋានដីខ្ពស់ល្អ និងមានហេដ្ឋារចនាតភ្ជាប់យ៉ាងល្អប្រសើរ៕