មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់កប់ពពកចំនួន៥កំពុងត្រៀមរះឡើង និងផ្លាស់ប្តូរមុខមាត់នៅរាជធានីភ្នំពេញ

0

  ដោយៈ ជេស៊ីកា

       ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានចម្រុះកំពស់កប់ពព​កចំនួន៥បាននិងកំពុងសាងសង់ នៅរាជធានីភ្នំពេញ និងកំពុងផ្លាស់ប្តូរមុខមាត់រាជធានីនេះទៅកាន់លំដាប់ថ្មីមួយទៀត។

មជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៥នោះ មានកំពស់ចាប់ពី២២៣ម៉ែត្រ រហូតដល់កំពស់៣៥៨ម៉ែត្រ។

អាគារពាណិជ្ជកម្ម លំនៅដ្ឋាន និងកំសាន្តទាំង៥នោះរួមមាន ដូចជា ទី១ មជ្ឈមណ្ឌលកំសាន្ត កាស៊ីណូ សណ្ឋាគារ អាផាតម៉ិនប្រណីតNaga World 3   ( 75ជាន់   358ម៉ែត្រ ) ដែលគំរោងនេះស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌបឹងកេងកង។

គំរោងនេះបាន និងកំពុងចំណាយប្រាក់៣៥០០លានដុល្លារ និងកំពុងវិនិយោគដោយក្រុមហ៊ុនNaga Corp ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។

ទី២ មជ្ឈមណ្ឌលកំសាន្ត និងខុនដូ Morgan Enmaison កំពស់ 72 ជាន់331.2ម៉ែត្រ ដែលគំរោងនេះស្ថិតក្នុងខ័ណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ និងបានវិនិយោគ ដោយក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន។ គំរោងនេះមានតម្លៃទុនវិនិយោគ៧០០លានដុល្លារអាមេរិក។

ទី៣ គំរោងខុនដូ Mesong Tower 71ជាន់ មានកំពសស់269ម៉ែត្រ ដែលគំរោងនេះ ស្ថិតក្នុងទីក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ និងវិនិយោគដោយក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហុងកុង។

ទី៤ គំរោងKBX Universal Financial Center 60ជាន់ 230ម៉ែត្រ

ដែលគំរោងនេះបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានបោះទុនវិនិយោគ១២៨ លានដុល្លារ ដើម្បីសាងសង់អគារផ្កាយ ៥ថ្មីមួយកន្លែង នៅកណ្តាលទីក្រុងភ្នំពេញ។

សណ្ឋាគារនេះ នឹងមានទីតាំងនៅតាមបណ្តោយ ផ្លូវព្រះមុនីវង្ស សង្កា ត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ហើយនឹងអាចបង្កើតការងារយ៉ាងតិច៧៣០កន្លែង។

ទី៥ ក្រុមហ៊ុនSUNWAH បានវិនិយោគខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ Sunwah Pearl Phnom Penh ដែលគំរោងនេះមានអាគារភ្លោះចំនួន២ និងមានកំពស់62ជាន់ ស្មើនឹងកំពស់223.2ម៉ែត្រ។

គំរោងនេះ ស្ថិតនៅទល់មុខ សណ្ឋាគារ និងកាស៊ីណូNaga World1 មានទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here