អ្នកជំនាញលើកឡើងពីសក្តានុពលវិនិយោគនៅតាមផ្លួវជាតិលេខ១

0

ដោយៈជេស៊ីកា

       ភ្នំពេញៈ ការរីកចម្រើននៃសេដ្ឋកិច្ច សង្គមបានធ្វើឲ្យសកម្មភាពនៃការអភិវឌ្ឍន៍បានរីកសាយគ្រប់ទីកន្លែងនៅកម្ពុជា ពិសេសនៅតាមបណ្តាញផ្លូវជាតិសំខាន់ៗ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ។

អគ្គនាយកក្រុមហ៊ុនLucky Real Estate លោកឌឹត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី៧ កញ្ញាកន្លងមកថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាផ្លូវជាតិលេខ១ឬផ្លូវជាតិ ដែលតភ្ជាប់ពីរាជធានីភ្នំពេញដទៃទៀតឡើយ សុទ្ឋតែមានការអភិវឌ្ឍច្រើន ប៉ុន្តែស្ថិតក្នុងទម្រង់និងសក្តានុពលខុសៗគ្នា អាស្រ័យលើបរិបទនិងសក្តានុពលតំបន់និមួយៗ។

លោកបន្តថា “ជាក់ស្តែងផ្លូវជាតិលេខ១ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនខ្លាំង ដោយសារមានបុរីធំៗ និងមជ្ឈមណ្ឌ​លពាណិជ្ជកម្មតូចៗជាច្រើន បាននិងកំពុងបង្ហាញវត្តមាននៅតំបន់នេះ”។​លោកបន្តថា “ខ្ញុំគិតថារយៈពេល៥ឆ្នាំខាងមុខ សកម្មភាពអភិវឌ្ឍន៍លំនៅ ដ្ឋាន បុរី សកម្មភាពពាណិជ្ជកម្មនានានៅលើផ្លូវជាតិនេះ នឹងរីកសាយទៅដល់ស្ពានអ្នកលឿងមិនខាន”។

លោកឌឹត ចណ្ណាបានបន្តថា ដោយសារសកម្មភាពអភិវឌ្ឍន៍ និងការរីកចម្រើនសេដ្ឋកិច្ច យ៉ាងលឿនបែបនេះហើយ ទើបធ្វើឲ្យតំបន់ជាប់ផ្លូវជាតិ ដែលតភ្ជាប់ជាមួយប្រទេសចវៀតណាម មានការរីកចម្រើនលឿន និងជះ​ឥទ្ឋិពលដល់ក្រុងបាវិត ក្នុងខេត្តស្វាយរៀងផងដែរ។

ជាមួយគ្នានេះ លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKFAបានមានប្រសាសន៍ថា តំបន់ផ្លូវជាតិលេខ១ និងតំបន់ជុំវិញកំពុងមានការរីកចម្រើនខ្លាំង ដោយសារតំបន់នេះមានសក្តានុពលច្រើន មានបុរី លំនៅ​ដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពង់ផែស្វយ័ត្នភ្នំពេញជាដើម។

លោកបន្តថា “គោលនយោបាយរបស់រាជរដ្ឋាភិបាល បាននិងកំពុងស្រោចស្រពផលប្រយោជន៍ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលធ្វើឲ្យជីវ​ភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ហើយការរីកចម្រើនបាន​សាយភាយដល់គ្រប់តំបន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here