ដោយៈគង់ សូរិយា
ភ្នំពេញៈ សមាគមអ្នកអភិវឌ្ឈន៍ដីឡូត៍កម្ពុជា(CLDA) នឹងរៀបចំសិក្ខាសាលា និងវគ្គបំពាក់បំប៉នចំណេះដឹងទាក់ទង នឹងការកសាងBanding និងពង្រីកឱកាសក្នុងពិភពជំនួញ។
សិក្ខាសាលាស្តីពី “វិធីសាស្រ្តកសាងកេរ្តិ៍ឈ្មោះអោយល្បី និងយុទ្ធសាស្រ្តផ្សព្វផ្សាយ Digital Marketing ក្នុងវិស័យអចលនទ្រព្យ”នេះនឹងប្រារពធ្វើនៅថ្ងៃទី២២ កញ្ញាខាងមុខ ដោយជួបជាមួយវាគ្មិនល្បីៗ ដែលមានជំនាញក្នុងវិស័យអចលនទ្រព្យ និងបច្ចេកវិទ្យាជាច្រើនឆ្នាំដូចជា ទី១ ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។ ឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគម និងជាស្ថាបនិកក្រុមហ៊ុន រាជសន្តុសិត ឯ.ក និងលោក រស់ សុវណ្ណថា អគ្គលេខាធិការសមាគម និងជាស្ថាបនិកក្រុមហ៊ុន NSO Technology។







