ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលសេចក្តីព្រាងផែនការមេ គ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយ កម្ពុជាឆ្នាំ២០២២-២០៣០។
កិច្ចប្រជុំនេះដឹកនាំដោយ លោកឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារអន្តរអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែសម្រួលសេចក្តីព្រាងផែនការមេ គ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ឆ្នាំ២០២២-២០៣០ ដែលអគ្គនាយកដ្ឋានភស្តុភារកម្ម ទើបបានទទួលពីឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ(SNEC)។