ប្រទេសចិនអនុម័តគម្រោងPPPថ្មីចំនួន៣៨៦ក្នុងរយៈពេល ៨ខែឆ្នាំនេះ

0

ដោយ: លាងហួរ

ប៉េកាំង: ទិន្នន័យផ្លូវការបានបង្ហាញថា នៅថ្ងៃទី២០ខែកញ្ញានេះថា ប្រទេសចិន បានអនុម័តគម្រោងភាពជាដៃគូសាធារណៈ និងឯកជន (PPP)ថ្មីចំនួន៣៨៦ ដែលបានចុះបញ្ជីក្នុងរយៈពេល៨ខែ ដំបូងនៃឆ្នាំ២០២២នេះ។

យោងតាមក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា គម្រោង PPP ដែលមានការវិនិយោគសរុប ក្នុងទំហំតឹកប្រាក់ចំនួន២៣៩,៩ពាន់លានយ័ន(ប្រហែល៣៤,៥៣ពាន់លានដុល្លារអាមេរិក) ត្រូវបានបញ្ចូលទៅក្នុងវិស័យដឹកជញ្ជូនក្នុងអំឡុងពេលនោះ ដែលជាទំហំវិនិយោគធំបំផុត នៃគម្រោងថ្មីក្នុងចំណោមវិស័យទាំងអស់។

នៅក្នុងខែសីហា គម្រោង PPP ថ្មីសរុបចំនួន៤៨ត្រូវបានបន្ថែម ដែលគម្រោងចំនួន២៥ ពាក់ព័ន្ធនឹងការទប់ស្កាត់ និងការត្រួតពិនិត្យការបំពុលកាបូនទាប ហើយគម្រោងPPPs បានដើរតួជាគំរូវិនិយោគរួមគ្នា រវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។

អាជ្ញាធរចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បាននិងកំពុងស្វែងរកលទ្ធភាព នៃការផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធ និងការងារសាធារណៈតាមរយៈគំរូ PPP ក្នុងគោលបំណងកាត់បន្ថយបំណុលរបស់រដ្ឋបាល ក្នុងតំបន់ និងផ្តល់ឱកាសថ្មីៗសម្រាប់មូលធនឯកជន។

យោងតាមក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ចុង ខែសីហាឆ្នាំ២០២២នេះ ប្រទេសចិនបានអនុម័តគម្រោង PPP ចំនួន១០៣០៦ ជាមួយនឹងការវិនិយោគសរុបក្នុងទំហំទឹកប្រាក់ចំនួន១៦,៤ពាន់ពាន់លានយ័ន(ប្រហែល២,៣ពាន់ពាន់លានដុល្លារ)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here