អាជ្ញាធរថៃស្នើសុំការអនុម័តលើដំណាក់កាលដំបូងនៃផ្លូវល្បឿនលឿនបាងកក-សារ៉ាបុរី

0

ដោយ: លាងហួរ

បាងកក: អាជ្ញាធរផ្លូវល្បឿនលឿននៃប្រទេសថៃ (Exat) បានស្នើសុំការអនុម័ត ពីគណៈរដ្ឋមន្ត្រីលើដំណាក់កាលដំបូង នៃផ្លូវល្បឿនលឿនមួយដែលតភ្ជាប់ទីក្រុងសារ៉ាបុរី ជាមួយទីក្រុងបាងកកនៅចុងឆ្នាំ២០២២នេះ។

ចំណែកផ្លូវល្បឿនលឿន Chalong Rat-Nakhon Nayok ត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅឆ្នាំ២០២៥។

អាជ្ញាធរផ្លូវល្បឿនលឿននៃប្រទេសថៃ (Exat)គ្រោងបើកកិច្ចប្រជុំជាលើកទី២ស្តីពីការតភ្ជាប់ផ្លូវ Chatu Chot នៃទីក្រុងបាងកកក្នុងសង្កាត់ Sai Mai ទៅកាន់ផ្លូវក្រវ៉ាត់ក្រុងបាងកកទី៣(MR10) មុនពេលបញ្ជូនគម្រោងនេះទៅខុទ្ទកាល័យ។

មន្រ្តីExat បាននិយាយថា គម្រោងនេះ ត្រូវបានកែប្រែដើម្បីភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងMR10ជាមួយនឹងផ្លូវហាយវេ Kanchanaburi-Sa Kaew (MR 6) ស្របតាមផែនការអភិវឌ្ឍន៍ Motorway-Rail (MR) របស់ក្រសួងដឹកជញ្ជូន។ គម្រោងថ្មីនេះត្រូវការរចនាឡើងវិញ និងសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ថ្មី។ការសិក្សាEIA ថ្មីដែលគ្របដណ្តប់លើផ្លូវប្រវែង២គីឡូ​ម៉ែត្របានរួចរាល់៤០ភាគរយ ហើយគួរតែបញ្ចប់នៅដើមឆ្នាំក្រោយ មុនថ្ងៃផុតកំណត់ទី២៥ខែឧសភា។

ប្រភពពីExat បានឱ្យដឹងដោយលើកឡើងពីវឌ្ឍនភាព លឿនជាងការរំពឹងទុកថា យើងគ្រោងបង្ហាញគម្រោងដល់គណៈរដ្ឋមន្ត្រី សម្រាប់ការអនុម័តនៅចុងឆ្នាំនេះ។ Exat រំពឹងថាការសាងសង់ដំណាក់កាលទីមួយ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥។

ថវិកាសម្រាប់សាងសង់ កំណាត់ផ្លូវប្រវែង១៧គីឡូម៉ែត្រ តភ្ជាប់ពី Chatu Chote ទៅ Lam Lukka ត្រូវបានកំណត់ទំហំទឹកប្រាក់ចំណាយចំនួន១៩ពាន់លានបាត។ ផ្លូវថ្មីនេះនឹងដំណើរការពីក្លោងទ្វារ Chatu Chote ឆ្លងកាត់ផ្លូវក្រវ៉ាត់ក្រុង Kanchanapisek (M9) និងផ្លូវ Hathai Rat៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here