ដោយៈជេស៊ីកា
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងអាចបើកដំណើរការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ។
លោកបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២១ កញ្ញាកន្លងមកថា លោក

បានស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌជាមួយក្រុមហ៊ុនCRBC ដែលជាក្រុមហ៊ុនសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុក្នុងការបន្តសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២។

លោកទេសរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឱ្យក្រុមហ៊ុន CRBC ដដែលនេះ ជាអ្នកវិនិយោគ ដាក់ថវិកាសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត ដែលជាផ្លូវល្បឿនលឿនទី២ បន្ទាប់ពីបញ្ចប់ផ្លូវល្បឿនលឿនទី១ (ភ្នំពេញ-ក្រុងព្រះសីហនុ) នាពេលឆាប់ៗនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា “យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយជាមួយក្រុមហ៊ុន CRBC យើងនឹងត្រៀមចុះហត្ថលេខា លើកិច្ចព្រមព្រៀមនៅខែវិច្ឆិកានេះ ហើយក្រុមហ៊ុននឹងធ្វើការសិក្សា ជាមួយការត្រៀមរៀបចំ ចុះកិច្ចព្រមព្រៀងសម្បទាន ឱ្យបានមុនដាច់ឆ្នាំនេះ ដើម្បីបានបើកការដ្ឋានឱ្យបាន នៅពាក់កណ្តាលឆ្នាំ២០២៣។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការរៀបចំដំណើរការបានយ៉ាងលឿននេះ ដោយសារក្រុមហ៊ុនCRBC មានបទពិសោធន៍ធ្លាប់បានសាងសង់ផ្លូវល្បឿនលឿន មួយខ្សែរួចហើយ រួមទាំងមានទាំងសម្ភារៈគ្រប់គ្រាន់ និងអាចដឹងពីបញ្ហាអាកាសធាតុ នៅក្នុងប្រទេសកម្ពុជាបានត្រឹមត្រូវផងដែរ៕