ក្រុមហ៊ុនប៉េង ហួតគ្រុបនឹងប្រារពសិក្ខាសាលាសប្បុរសធម៌ដ៏ធំនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ជាមួយនឹងឱកាសចូលរួមដោយឥតគិតថ្លៃ

0

ដោយៈសហការី

ភ្នំពេញៈ “ឧស្សាហកម្ម ៤.0” គឺជាប្រធានបទចម្បង ដែលត្រូវបានពិភពលោក​ជជែកវែកញែកយ៉ាងទូលំទូលាយ និងបង្ហាញពីការត្រៀមខ្លួនទទួលផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី ៤ ឬ ៤.០ (Industrial Revolution 4.0) ផងដែរ។

ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលទើបចាប់ផ្តើម​ជជែកអំពី​បដិវត្តន៍ឧស្សាហកម្ម​​ជំនាន់ទី៤ នេះ ខណៈរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នក៏បានទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤នេះ ព្រមទាំងមានគម្រោងរៀបចំផែន​ការរយៈពេលវែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការរៀបចំឯកសារសម្រាប់រដ្ឋាភិបាលឌីជីថលផងដែរ។

បដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងធ្វើឱ្យ​កម្ពុជាផ្លាស់ប្ដូរ ស្ទើរគ្រប់វិស័យ និងសង្គម ជាពិសេសការរីកចម្រើន ផ្នែកសេដ្ឋកិច្ចឌីជីថលលើការងារ និងការបង្កើតអាជីវកម្មថ្មីតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមលើកឡើងពីអ្នកជំនាញឌីជីថលរបស់កម្ពុជាជាច្រើនរូប។​

ដើម្បីចូលរួមលើកកម្ពស់ ការីកចម្រើនផ្នែកសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ក្រុមហ៊ុនប៉េង ហួតគ្រុប នឹងរៀបចំព្រឹត្តិ​ការណ៍សិក្ខាសាលាសប្បុរសធម៌ដ៏ធំមួយស្ដីអំពី “ការវិវត្ត លើអាជីពការងារ និង មុខជំនួញក្នុងបរិថ ៤.០  ដល់សាធារណជនចូលរួមដោយសេរី ក្នុងគោលបំណងបង្កើន ការយល់ដឹងដល់ពលរដ្ឋកម្ពុជា រួមមានអ្នកជំនួញ អ្នកបំម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងសិស្សនិស្សិត។ល។ អំពីទិដ្ឋភាពជារួម និងបញ្ហាប្រឈម ក្នុងការត្រៀមខ្លួនទាញយកផលប្រយោជន៍ពីឧស្សាហកម្ម៤.០។

ព្រឹត្តិការណ៍សិក្ខាសាលាសប្បុរសធម៌ដ៏ធំនេះ គឺនឹងត្រូវបានរៀបចំធ្វើឡើងតាមកាលបរិច្ឆេទដូចខាងក្រោម៖

  • កាលបរិច្ឆេទ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២
  • ពេលវេលា៖ ម៉ោង៧:៣០ នាទីព្រឹក ដល់ ៥:០០ នាទីល្ងាច
  • ទីកន្លែង៖ ស្ថិតក្នុងទីតាំង អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំ ភីអេច ហ្រ្គេនហល ក្នុងបុរីប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។
  • ក្នុងសិក្ខាសាលានេះ គឺមានការអញ្ជើញចូលរួមពីវាក្មិនកិត្តិយសជា

ច្រើនរូបពោពេញដោយចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចែកវិទ្យាឌីជីថល ពីស្ថានប័នឯកជន ដូចជាABA និង FWD Insurance​ រួមទាំងភិក្ខុវជិរប្បញ្ញោ គូ សុភាព ។ល។ ទន្ទឹមនឹងនេះ ក៏មានការដាក់តាំង Booth ជាច្រើនពីដៃគូរសហការ ដើម្បីបង្ហាញពីឱកាសការងារ ការផ្ដល់នូវផលិត​ផល និងសេវាកម្មរបស់ខ្លួនជាច្រើនសម្រាប់អ្នកចូលរួមផងដែរ។

គិតមកដល់ពេលនេះ មានចំនួនអ្នកចុះឈ្មោះចូលរួមប្រមាណ១ពាន់នាក់ ខណៈការបើកទទួលចុះឈ្មោះចូលរួមនេះ គឺនូវបន្តរហូតដល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ សូមរួសរាន់ឡើង កន្លែងគឺនៅតិចជាង៥% តែប៉ុណ្ណោះ។

សូមចុចត្រង់នេះដើម្បីចុះឈ្មោះ https://phconference.penghuoth.com  និងរក្សា QR កូដ ដើម្បីបង្ហាញនៅថ្ងៃចូលរួមកម្មវិធី។

សូមចុចត្រង់នេះសម្រាប់ទីតាំង https://goo.gl/maps/1qM3iitfNNNywKAt6

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here