ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ទីតាំងពិតជាមានសារៈសំខាន់ណាស់ ក្នុងការរស់នៅ ពិសេស ផ្តល់ភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាការធ្វើដំណើរដែលមិនសូវប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍។
ការរស់នៅជាមួយបរិស្ថាន មានព្រែកធម្មជាតិ មានតំបន់បៃតង ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព ជារសនិយមសម័យថ្មីរបស់អ្នកមានជីវភាពខ្ពស់ ឬអ្នកមានប្រាក់ច្រើន។
-->

ការសាងសង់លំនៅដ្ឋាន ប្រកបដោយភាពយូនីកបែបClassic ដោយមិនផ្តោតការចំណេញតែមួយមុខ បាននិងកំពុងក្លាយជាទស្សនទានអភិវឌ្ឍន៍របស់សហគ្រិនវ័យក្មេង ដែលបានប្រឡូកក្នុងវិស័យនេះ រយៈពេលយូរមកហើយ។
លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយសារភាពជាភ្នាក់ងារអចលនទ្រព្យរយៈពេលជាង១០ឆ្នាំ លោកជំទាវបានយល់ និងដឹងពីចំណង់ចំណូលចិត្តរបស់អតិថិជន ពិសេសអ្នកមានជីវភាពធូរធារថា ពួកគាត់ចង់បានអ្វី និងត្រូវការអ្វី។

លោកជំទាវបន្តថា “ហេតុនេះហើយ ទើបក្រុមហ៊ុនបានវិនិយោគ បុរីវិមានសំណាង ដោយផ្តោតលើអ្នកមានជីវភាពខ្ពស់ ប៉ុន្តែមិនដាក់ប្រាក់ចំណេញជាអាទិភាពទី១ឡើយ”។ លោកជំទាវបន្តថា “ការវិនិយោគបុរីវិមានសំណាង យើងផ្តោតលើគុណភាព សោភ័ណភាព និងបរិស្ថានរស់នៅមនោរម្យក្នុងលំនៅដ្ឋាននិមួយៗ ជាមួយការរចនា ដែលមានតម្លៃខ្ពស់ជាងលំនៅដ្ឋាននៅតាមបុរីដទៃពី២០ ទៅ៣០ភាគរយ”។
ជាមួយនឹងដងព្រែកធម្មជាតិ សួនច្បារលំហែរ ដើរហាត់ប្រាណ និងស្ទូចត្រីកំសាន្ត នៅពេលឈប់សំរាកពីការងារបាន និងកំពុងបំពេញនូវរសនិយម និងការសំរាកចុងសប្តាហ៍ បន្ទាប់ពីនឿយហត់ពីការងារ។

លោកជំទាវគង់ សំណាងបានបន្តថា ជាមួយជម្រើសវីឡាដ៏ស្កឹមស្កៃនៃគម្រោងវីឡាទោលក្នុង បុរីវិមានសំណាង ដែលផ្តល់ជូនលោកអ្នកនូវការរស់នៅជាមួយបរិយាកាសបែបធម្មជាតិ ឯកជនភាព ឧត្តមភាព និងភាពងាយស្រួលក្នុងការរស់នៅ និងបានរចនាឡើងសមស្របទៅដល់ការប្រើប្រាស់ជាប្រចាំ។
លោកជំទាវបន្តថា “បុរីវិមានសំណាង មិនត្រឹមតែជាផ្ទះ តែជាបណ្តុំលំនៅឋាន ដែលផ្តល់អោយលោកអ្នកនូវបែបផែន នៃការរស់នៅជាមួយធម៌ជាតិពណ៌បៃតង”៕

