ប្រទេសចិនបញ្ចេញទំហំទុន៤២ពាន់លានដុល្លារសម្រាប់ការចំណាយ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ

0

ដោយ: លាងហួរ

ប៉េកាំង: ប្រទេសចិនបានផ្តល់ថវិកាបន្ថែម ចំនួន៣០០ពាន់លានយ័ន(៤២ពាន់លានដុល្លារ) ដែលត្រូវបានបម្រុងទុកសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ តាមរយៈធនាគារគោលនយោបាយរដ្ឋចំនួនបី គិតត្រឹមថ្ងៃពុធ ទី២៨ ខែកញ្ញា នេះបើយោងតាមកាសែតផ្លូវការ Securities Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ។

ការបង្កើនមូលនិធិគឺជាផ្នែកមួយ នៃការគាំទ្ររបស់អ្នកបង្កើតគោលនយោបាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចធំទីពីរ របស់ពិភពលោកគឺប្រទេសចិន តាមរយៈការបោះពុម្ពបំណុល ដើម្បីផ្តល់មូលនិធិដល់គម្រោងការងារសាធារណៈធំៗ។

គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន កាលពីថ្ងៃទី ២៤ ខែសីហា បានផ្តល់ការជំរុញមួយចំនួនទៀត ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ របស់ប្រ​ទេសនេះ រួមទាំងការបង្កើនកូតាលើឧបករណ៍ហិរញ្ញប្បទាន គោលនយោ​បាយចំនួន៣០០ពាន់លានយ័ន។

កាសែតនេះបានរាយការណ៍ថា ធនាគារនៃប្រទេសចិនបានផ្តល់ប្រាក់ចំនួន៥០ពាន់លានយ័នរបស់ខ្លួន ដោយផ្តល់មូលនិធិទាំងស្រុងលើគម្រោងសំខាន់ៗចំនួន១០៦។

គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិនបានផ្តល់ប្រាក់កម្ចីចំនួន១០០ពាន់លានយ័ន លើគម្រោងចំនួន៧៣២។ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ធនាគារអភិវឌ្ឍន៍ចិន បានផ្តល់ប្រាក់កម្ចីចំនួន១៥០ពាន់លានយ័នលើគម្រោងចំនួន៤២១។

មូលនិធិពីមូលបត្របំណុលជាង៥០០ពាន់លានយ័ន ក្រោមកូតាចាប់ពីឆ្នាំ២០១៩ ដែលត្រូវបានលក់ដោយរដ្ឋបាល ក្នុងតំបន់នឹងត្រូវបានប្រើសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងត្រីមាសទី៤ដោយធានាបាននូវកំណើន នៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រហែល១០ភាគរយសម្រាប់ពេញមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here