ដោយៈគង់ សូរិយា
កំពតៈ ជាមួយទស្សនវិស័យច្បាស់លាស់ ការអភិវឌ្ឍន៍ដោយទទួលខុសត្រូវលើសង្គម បានធ្វើឲ្យគំរោងអភិវឌ្ឍន៍ដីលំហែរបូកគោលែន ទទួលបានជោគជ័យ។
តើអ្វីនៅពីក្រោយភាពជោគជ័យរបស់គំរោងនេះ ចម្លើយគឺ ភាពជាអ្នកដឹកនាំរបស់ម្ចាស់គំរោង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមិនសន្សំសំចៃថវិកា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋបានស្អាត និងស្របតាមស្តង់ដា ពិតប្រាកដ ទីតាំងពោរពេញដោយភាអំណោយផល និងកត្តាគោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ឋរបស់ជាតិ បានគាំទ្រដល់ផែនការអភិវឌ្ឈន៍របស់វិស័យឯកជន។
-->

អគ្គនាយកក្រុមហ៊ុនYoungsia Real EstateលោកCooler Tanបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មូលហេតុដែលលោកសម្រេចចិត្តវិនិយោគគំរោងជាបន្តបន្ទាប់ ពិសេសគំរោងបូកគោលែនទី១ ទី២ និងទី៣ទទួលបានជោគជ័យ ដោយសារលោកមានទស្សនវិស័យច្បាស់លាស់ និងមានដើមទុនរ៉ឹងមាំ ទើបអាចធ្វើឲ្យគំរោងនេះទទួលបាន ជោគជ័យ។
លោកបន្តថា “ខេត្តកំពត ជាខេត្តមួយមានសក្តានុពលខ្ពស់ សម្រាប់វិស័យទេសចរណ៍ បើទោះជាមានវិបត្តិកូវីដ១៩ ក៏ទេសចរណ៍ក្នុងខេត្តនេះមិនសូវរងផលប៉ះពាល់ដូចខេត្តដទៃឡើយ”។ លោកបន្តថា “ការពង្រីកផ្លូវជាតិលេខ៣របសើរដ្ឋាភិបាល ដែលបានបញ្ចប់់កាលពីដើមឆ្នាំនេះក៏ជាកត្តា សំខាន់ក្នុងការទាក់ទាញទេសចរណ៍ក្នុងស្រុក និងគំរោងវិនិយោគពីវិស័យឯកជនជាច្រើនចូលមកកាន់ខេត្តនេះ”។

លោCooler Tanបានបន្តថា ក្រុមហ៊ុនបាននិងកំពុងប្រែក្លាយគំរោងបូកគោលែនបី ជារមណីយដ្ឋានមួយ សម្រាប់ភ្ញៀវទេសចរណ៍មកថតរូប និងទស្សនាកំសាន្ត ដោយក្នុងគំរោងនេះបាន និងកំពុងត្រៀមដាំដើមសាគូរ៉ាចំនួន៤០០ដើម មានផ្លូវព័ទ្ឋជើងភ្នំប្រវែងជាង៤០០ម៉ែត្រ មានស្រះទឹកដែលបានជីក និងរៀបចំយ៉ាងប្រណីត ពិសេសហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដែលធ្វើឲ្យអ្នកទិញដីរបស់យើង ទទួលបានអារម្មណ៍លំហែរពិតប្រាកដ។
លោកបន្តថា ជាមួយនឹងទីតាំងភូមិសាស្រ្ត មានលក្ខណៈពិសេស គំរោងបូកគោលែនបី មានភ្នំនៅជាប់នឹងគំរោងផ្នែកខាងក្រោយ និងមានជួរភ្នំបីគន្លាក់នៅខាងមុខ បានធ្វើឲ្យគំរោងនេះលក់ដាច់លឿន និងទទួលបានជោគជ័យលើសអ្វីដែលយើងមិនធ្លាប់គិតដល់។
លោកCooler Tanបានបន្តថា “អ្វីដែលយើងផ្តោតលើការអភិវឌ្ឍគំរោងរបស់យើង គឺធ្វើឲ្យលឿន ធ្វើឲ្យស្អាត និងធ្វើមិនឲ្យអតិថិជនរង់ចាំឡើយ”៕
