ដោយៈគង់ សូរិយា
ភ្នំពេញៈ ការគិតគូពីចំណង់ចំណូលចិត្ត រសនិយមរបស់ប្រជាជនសម័យថ្មី បាននិងកំពុងធ្វើឲ្យបុរីបុស្បា ទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីអតិថិជន។
ជាមួយនឹងការសិក្សាពីមូលដ្ឋានតម្រូវការ អ្នកវិនិយោគបុរីបុស្បា បានរកឃើញនូវចំណុចរួមនេះ ដោយសាងសង់លំនៅដ្ឋានជាមួយគុណភាព សោភ័ណភាពផង និងផ្សារភ្ជាប់ជាមួយធម្មជាតិផង ពិសេសមានអាងហែលទឹកនៅក្នុងផ្ទះវីឡាប្រណីត ដែលផ្តល់បរិយាកាសត្រជាក់មនោរម្យគ្រប់រដូវកាល ដល់ម្ចាស់លំនៅដ្ឋាននិមួយៗ។
-->

ដាំដើមឈើកាន់តែច្រើន ជាមួយស្លឹកខៀវស្រងាត់ វានឹងធ្វើឲ្យបុរីនេះ ក្លាយជាសហគមន៍បៃតងមួយនាពេលអនាគត ដែលនឹងផ្តល់នូវកន្លែងហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ សម្រាប់អ្នកស្នាក់នៅក្នុងបុរីនេះ។
បុរីបុស្បាបាន ផ្សារភ្ជាប់ជាមួយគុណតម្លៃចំនួន៥ រួមមាន ទី១ គុណភាព និងសោភ័ណភាពសំណង់ ទី២ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងផ្សារភ្ជាប់ជាមួយសហគមន៍បៃតង ទី៣ សំណង់ត្រូវបានរចនាឡើង ស្របតាមនិន្នាការប្រែប្រួលអាកាសធាតុ ដែលផ្តល់នូវខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ កាត់បន្ថយការប្រើប្រាស់អគ្កិសនី។

ទី៤ ទីតាំងមានភាពប្រទាក់ក្រឡាគ្នា ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗ រួមមាន ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៥ ទីតាំងព័ទ្ឋជុំវិញ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ដូចជាផ្សារទំនើបAEON Mall3 ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ និងផ្សារសហគមន៍ជាច្រើនទៀត។
លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីដើមសប្តាហ៍ នេះថា ការរីកចម្រើននៃរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យជីវភាព ប្រជាពលរដ្ឋប្រសើរឡើង ដែលធ្វើឲ្យតម្រូវការបុរីលំនៅដ្ឋាន កើនឡើងជាប្រចាំ ពិសេសនៅទឹកដីខ័ណ្ឌដង្កោ ដែលជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន និងជាទីតាំងដែលមានការរីកចម្រើនលឿននាពេលអនាគត។

លោកបន្តថា “ដោយមើលឃើញបែបនេះ ទើបបុរីបុសប្បាបានជ្រើសរើសទីតាំងនេះ សម្រាប់អភិវឌ្ឍន៍ជំហ៊ានដំបូងលើផ្ទៃដី១០ហិកតា និងពង្រីកកាន់តែធំថែមទៀតនាពេលឆាប់ៗនេះ”។ លោកបន្តថា “ស្តង់ដាបុរីរបស់យើង គឺផ្តោតលើសុខមាលភាពរបស់អ្នករស់នៅ ដែលមានទាំងសួនច្បារបៃតង ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងការរចនាម៉ូតផ្ទះទាន់សម័យ និងស្របតាមលក្ខខ័ណ្ឌអាកាសធាតុ”។
លោកអ៉ី ពិសិដ្ឋបានបន្តទៀតថា ជាមួយនឹងផែនការ និងចក្ចុវិស័យចំពោះមុខ ក្រុមហ៊ុនបានវិនិយោគបុរីនេះឡើង ដោយគិតពីគុណតម្លៃរបស់អតិថិជន ដែលមានន័យថា យើងលក់តម្លៃសមរម្យ ទាបជាងទីផ្សារ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋ ការឌីសាញគំរោងរបស់យើង មិនចាញ់បុរីល្បីៗនៅកម្ពុជានោះទេ។
លោកបន្តថា “ការសិក្សាពីតម្រូវការ ចំណង់ចំណូលចិត្តរបស់អតិថិជន គឺជាស្នូលនៃគុណតម្លៃ ដែលយើងផ្តល់ជូនអតិថិជន នូវស្នាមញញឹម បរិយាកាសរស់នៅប្រកបដោយផាសុខភាព និងមានភាពស៊ីវិល័យ”។
អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ២៣០ ៧៨៩, ០៦៧ ២៣០ ៧៨៩, ០៩៩ ២៣០៧៨៩៕
