ដោយ៖ សុផារី
ភ្នំពេញ៖ ក្រោយពីបើកដំណើរការបានរយៈពេល៣ថ្ងៃ ចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នៅក្នុងថ្ងៃទី២ បានកើនឡើងជាង៦០ភាគរយ បើធៀបនឹងតួលេខនៅក្នុងថ្ងៃបើកដំណើរការដំបូង។
នេះបើយោងតាមទិន្នន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាថ្ងៃទីមួយ នៃការបើកដំណើរការសាកល្បងផ្លូវល្បឿនលឿន មានយានយន្តជិត៩.០០០គ្រឿងបានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី។
-->

គិតចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០២ ដល់ម៉ោង៧:០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន១៤.៣២២ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្រសួងបានឱ្យដឹងថា តួលេខថ្ងៃទី២នេះបានបង្ហាញឱ្យឃើញពី កំណើននៃការធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងថ្ងៃទីពីរ នៃការដាក់ឱ្យដំណើរសាកល្បង ដែលស្មើនឹងជាង៦០% បើធៀបនឹងតួលេខពីម្សិលមិញ។ នេះជាសញ្ញាណវិជ្ជមានមួយបង្ហាញថា ផ្លូវល្បឿនលឿនជម្រើសប្រសើរមួយសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។
ក្រសួងសាធារណការ បានបញ្ជាក់ទៀតថា ក្នុងចំណោមយានយន្តដែលបានចរាចរ ក្នុងថ្ងៃទី២នេះ មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបមានចំនួន ៥៣ករណី ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ ក្នុងថ្ងៃនោះ៕


