អាជ្ញាធរខេត្តកោះកុងដាក់ចេញនូវផែនការចំនួន៥ដើម្បីពន្លឿនការចុះ បញ្ជីរដីជាលក្ខណៈប្រព័ន្ឋ

0

ដោយៈ គង់ សូរិយា

       កោះកុងៈ រដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំ ស្តីពីកិច្ចប្រជុំពាក់ព័ន្ធនឹងគណៈកម្មការរដ្ឋបាល ដើម្បីការពន្លឿនការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិជ្រោយប្រស់ និងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

លោកសុខ សុទ្ធី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពី កិច្ចប្រជុំពាក់ព័ន្ធនឹងគណៈកម្មការរដ្ឋបាល ដើម្បីការពន្លឿនការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិជ្រោយប្រស់ និងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ដែលមានសមាភាពចូលរួមប្រជុំខាងលើនេះមានដូចជា៖ លោក ហ៊ាង ប៉ុណ្ណា អនុប្រធានមន្ទីរ ដនសស លោក អ៊ួង សំអឿន នាយកទីចាក់ការអន្តវិស័យ លោក ជា សូ វី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក ហួត សារឹម អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង លោក សំ ផល្លី អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោក ពុំ ធឿន មេឃុំជ្រោយប្រស់ លោក ឆឹង ចេង មេភូមិថ្មី លោក សាណក់ សុខស្អាត មេភូមិជ្រោយប្រស់ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន។

តាមរយៈកិច្ចប្រជុំនេះ អាជ្ញាធរពាក់ព័​ន្ឋទាំងមូលបានឯកភាពដូចលើចំណុចជាច្រើនដូចជា ទី១  រដ្ឋបាលឃុំត្រូវកសាងឯកសារ សម្រាប់អ្នករស់នៅកាន់កាប់ជាក់ស្តែង ដោយមានគាំទ្រពីរដ្ឋបាលស្រុក ទី២.  ទំហំដីក្រោម០៥ហិកតាចុះឱ្យរដ្ឋបាលឃុំ កសាងឯកសារបញ្ជាក់ភាពត្រឹមត្រូវ នៃសាវតាដីរបស់អ្នកកាន់កាប់ ទី៣  ទំហំដី០៥ហិកតាឡើង គណៈកម្មការរដ្ឋបាលត្រូវចុះពិនិត្យជាក់ស្តែង មុនវាស់វែងសម្រាប់អ្នកនៅក្នុងមូលដ្ឋាន ហើយសម្រាប់នៅក្រៅមូលដ្ឋានគឺមានឯកសារយោងរួចទៅហើយ។

ទី៤  មន្រ្តីជំនាញចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ជាប់រវល់បេសកម្មនៅតំបន់រុនតាឯក(ខេត្តសៀមរាប) ត្រូវរងចាំក្រុមការងារវិលត្រលប់មកវិញ ប៉ុន្តែអាជ្ញាធរមូលដ្ឋានត្រូវរៀចំឯកសារឱ្យជាស្រេច ទី៥  ការបញ្ជាក់របស់អាជ្ញាធរភូមិ ឃុំ និងប្រធានការិយាល័យភូមិបាលស្រុក ជាអ្នកទទួលស្គាល់ខុសត្រូវលើការបញ្ជាក់អត្តសញ្ញាណដីធ្លី និងទី៦ រដ្ឋបាលស្រុក ធ្វើការសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដោយផ្តល់ផែនទីដីប្រើប្រាស់ឃុំជ្រោប្រស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here