អីចឹងតើ! បានជា​គ្រប់​គម្រោង​របស់ Chip Mong Land លក់ដាច់​ខ្លាំង

0

Chip Mong Land ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​មួយ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​លើ​ផ្នែក​សាងសង់​សំណង់​លំនៅដ្ឋាន​តែម្ដង ដែល​នៅ​ក្នុងនោះ រួមមាន​សំណង់​លំនៅដ្ឋាន​ផ្ទះល្វែង លំនៅដ្ឋាន​បែប​អាជីវកម្ម ផ្ទះ​វីឡា​ប្រណីត ក៏ដូចជា​សំណង់​ខុន​ដូរ​ជាដើម។ បន្ថែម​ពីនេះ អ្វីដែល​ជាការ​គួរអោយ​កត់សម្គាល់​នោះ គឺ​គ្រប់​គម្រោង​ទាំងអស់​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Chip Mong Land តែង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ជានិច្ច រហូត​ធ្វើអោយ​ក្រុមហ៊ុន​មួយ​នេះ​បង្កើត​គម្រោង​សាងសង់​ជាច្រើន​នៅក្នុង​រយ:ពេល​មួយ​ដ៏​ខ្លី។ តើ​ចង់ដឹង​ទេ​ថា Chip Mong Land មាន​វិធីសាស្ត្រ បែបណាខ្លះ​ទើប​ទទួលបាន​ជោគជ័យ​លើ​វិស័យ​មួយ​នេះ ?

ខណ:ពេលដែល​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​រីកចម្រើន​ដែល​អាច​រក្សាបាន​អត្រាកំណើន​ក្នុង​រង្វង់7,5ភាគរយ​ជា​រៀងរាល់ឆ្នាំ បាន​ជំរុញ​អោយ​ប្រជាពលរដ្ឋ​មាន​ភាព ងាយស្រួល​ក្នុងការ​ប្រកប​អាជីវកម្ម  ក៏ដូចជា​មានលទ្ធភាព​ទទួលបាន​ប្រាក់ចំណូល​ច្រើន​គួរសម។ នៅពេល​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​បាន​ជំរុញ​អោយ​អ្នក​ទាំងនោះ​ប្រាថ្នា​ភាព​សុខ​ស្រួល​ក្នុង​ការរស់នៅ ជាពិសេស ការរស់នៅ​ក្នុង​លំនៅដ្ឋាន​ដែលមាន​លក្ខណៈ​ល្អ​ស្អាត និង​សមរម្យ។ ប្រការនេះ​បាន​ជំរុញ​អោយ​បណ្ដា​អ្នកវិនិយោគ​ចំណាយ​ទុន​សាងសង់​សំណង់​ជាច្រើន​ទីតាំង ច្រើន​រូបភាព​សម្រាប់​ត​ម្រូ​វ​តាម​ទីផ្សារ ដោយមាន​ចាប់ពី​លំនៅដ្ឋាន​សម្រាប់​អ្នកមាន​ចំណូល​កម្រិត​មធ្យម,ក្រោម​មធ្យម អ្នកមាន​ចំណូល​កម្រិត​ខ្ពស់ រហូតដល់​កម្រិត​អភិជន។

ជាមួយគ្នានេះ​នៅក្នុង​ចំណោម​ក្រុមហ៊ុន​វិនិយោក​សាងសង់ និង​ទាំង​នោះគេ​សង្កេតឃើញថា Chip Mong Land បាន​ក្លាយជា​ក្រុមហ៊ុន​មួយ​ដែលមាន​ភាពលេច​ធ្លោរ​ក្នុងការ​សាងសង់ ក៏ដូចជា​ការលក់ ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​ជាខ្លាំង។

លោក ច្រឹ​ក វាសនា បច្ចុប្បន្ន​ជា​មន្ត្រីរាជការ និង​មានគ្រួសារ​ជា​អាជីវករ​នៅ​ផ្សារ​ធំថ្មី ដែលជា​អ្នក​បាន​ទិញ​លំនៅដ្ឋាន​របស់​ក្រុមហ៊ុន Chip Mong Land ក្នុង​គម្រោង The Park Land បាន​និយាយថា មូលហេតុ​ដែល​គាត់​សម្រេចចិត្ត​ទិញ​លំនៅដ្ឋាន​របស់​ក្រុមហ៊ុន Chip Mong Land ក៏​ព្រោះតែ​លោក​ជឿជាក់​ទៅលើ​ក្រុមហ៊ុន។ លោក​ថា តាំង​មុន​រៀងមក លោក​មិន​ធ្លាប់​បានឮ​ព័ត៌មាន​មិនល្អ​ពាក់ព័ន្ធ​ទៅនឹង​គុណភាព​សំណង់ នោះឡើយ។ ផ្ទុយទៅវិញ គឺ​គម្រោង​លំនៅដ្ឋាន​ត្រូវបាន​សាងសង់ឡើង​យ៉ាង​ស្រស់ស្អាត ប្រណីត​មានគុណ​ភាពស្រប​តាម​ស្តង់ដា​រតន​រឹម​ត្រូវ ហើយ​ថែមទាំង​មានតម្លៃ​សមរម្យ​ដែល​សមល្មម​ទៅនឹង​កម្រិត​ជីវភាព និង​ចំណូល​ប្រចាំខែ​របស់​គ្រួសារ​លោក។ លោក​បញជាក់ថា ការទិញ​របស់លោក​គឺ​ក្នុ​វ​លកខ​ណ្ខ​បង់​រំលស់។

ស្របទៅនឹង​ការលើកឡើង​របស់​អតិថិជន​ខាងលើនេះ អ្នកជំនាញ​ផ្នែក​ការសាងសង់​របស់​ក្រុមហ៊ុន Chip Mong Land បាន​លើកឡើងថា លក្ខណៈពិសេស​របស់ Chip MongLand គឺមាន​ច្រើន ដែល​ក្នុងនោះ​ក្រៅពី​តម្លៃ​សមរម្យ កា​េ​រចនា​ម៉ូដ​ដ៏​ស្អាត ទីតាំង​យុទ្ធសាស្ត្រ​ល្អ គឺ​នៅមាន​ចំណុច​សំខាន់​មួយទៀត នោះ​គឺ​គុណ​ភាពជា​ចម្បង ដែល​អាច​ធានា​ដល់​សុខ​សុវត្ថិភាព ផាសុកភាព និង​សេចក្ដី​ដល់​អ្នករ​ឋ់​នៅ ដោយ​រាប់​ចាប់តាំងពី​គ្រឹះ​ឡើងទៅ​ដែលជា​ចំណុច​ត្រូវផ្តោត និ​វ​យកចិត្តទុកដាក់។

លោក ម៉េង គីម​ឈុន វិស្វករ​ផែនការ បាន​លើកឡើងថា មុនពេល​ចាប់ផ្តើម​សាងសង់ អ្នកជំនាញ​បានធ្វើការ​សិក្សា​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​ចាប់តាំងពី​ការពិនិត្យ​ប្រភេទ​ដី ដោយ​ការ​ខួ​ួ​ង​ដី​យកមក​ពិនិត្យ ដើម្បី​អោយដឹងថា តើ​បរិវេណ​ដី​ដែល​ត្រូវ​សាងសង់​សំណង់​ពីលើ​មាន​ស្រទាប់ដី​អី​ខ្លះ អាច​ទ្រទ្រង់​ទម្ងន់​បាន​ប៉ុន្មាន​តោន និង​ត្រូវ​បុកគ្រឹះ​ជម្រៅ​ប៉ុន្មាន​ជាដើម។ លោក​បន្តថា បន្ថែម​ពីនេះ​នៅពេល​បានដឹង​ពី​ស្រទាប់ដី និង​គណនា​ដឹង​ច្បាស់​ពី​ស្ថានភាព​ទ្រ​ទម្ងន់ ក្រុមហ៊ុន​បាន​ប្រើ​លក្ខណៈពិសេស​ដោយ​ដាក់​មេគុណសុវត្ថិភាពរ​ហូត​ចំនួន៣  មានន័យថា ប្រសិនបើ​ស្រទាប់ដី​ត្រូវការ​បុកគ្រឹះ​ត្រឹមតែ​ទម្ងន់៣០តោន នោះ​ក្រុមហ៊ុន​នឹងធ្វើ​ការបុក​គ្រឹះ​គុណ​នឹង៣ ដែលមាន​ទម្ងន់​រហូតដល់​ទៅ៩០តោន ដើម្បី​ការពារ​សុវត្ថិភាព​អតិថិជន​ដែល​ស្នាក់នៅ​ជាមួយនឹង​ម៉ា​បុកគ្រឹះ​យ៉ាង​ទំនើប​សម័យ​ចុងក្រោយ​ដោយ​សង្កត់​គ្មាន​រំ​ញ័រ និង​មិនមាន​សម្លេង​រំខាន​ដល់​ពលរដ្ឋ​រស់នៅ​ជិតខាង។

ដោយឡែក​លោក ……ដែលជា​ប្រធាន​គម្រោង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Chip Mong Land ក៏បាន​បញ្ជាក់​ផងដែរ​ថា គ្រប់ការ​សាងសង់​រប​ស់​គម្រោង​ទាំងអស់​សុទ្ធតែ​សង្កត់ធ្ងន់​លើ​គុណភាព និង​សុវត្ថិភាព​អតិថិជន​ជា​ចម្បង។ លោក​ថា យើង​ត្រូវ​យកចិត្តទុកដាក់​ចាប់ពី​ប្រព័ន្ធ​រំដោះ​ទឹក ផ្លូវ​បេតុង ឡើងទៅ​រហូតដល់​តួ​សំណង់។ លោក​បញ្ជាក់ថា ប្រព័ន្ធ​រំដោះ​ទឹក​គឺ​សំខាន់ គ្មាន​អ្នកណា​សប្បាយចិត្ត​ពេល​ភ្លៀង​ទឹក​លិច​ផ្ទះ​នោះទេ។ មុន​ពេលធ្វើ​ប្រព័ន្ធ​លូ​យើង​សិក្សា​ពី​ស្ថានភាព​ដី ធៀប​ទៅនឹង​កម្ពស់​ផ្លូវ​ដែល​ស្ថិតនៅ​ជុំវិញ។ បន្ទាប់​ធ្វើការ​ជីក និង​បង្ហាប់​ដោយ​ថ្ម​កាត់​ស៊ី​ស ហើយ​ផ្សារ​លូ​ដោយ​ប្រើ​តំណរ​ឥដ្ឋតាន់ បិត​ដោយ​ល្បាយ​ស៊ីម៉ង់ត៍ ដោយឡែក​ផ្នែក​ខាងក្នុង​ក៏ត្រូវ​បាន​ផ្សារភ្ជាប់​តំណរ​យ៉ង​ត្រឹមត្រូវ​ដើម្បី​ការពារ​កុំអោយ​មាន​សំរាម ឬ​ខ្សាច់​ហូរ​ច្រោះ​ចូល ។

គួរកត់សម្គាល់​ផងដែរ​ថា បច្ចុប្បន្ន ក្រម​ហ៊ុន Chip Mong Land កំពុង​បង្កើន​សន្ទុះ​សាវ​សង់​យ៉ាងខ្លាំង ជាក់​ស្ដែ​វ​នៅត្រឹម​ចុងខែ​នេះ​នឹង​បើក​លក់​គម្រោង​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា The landmark 271 ដែល​នៅ​ផ្លូវ271 កែង​ផ្លូវ 371 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here