ដោយៈគង់ សូរិយា
ភ្នំពេញៈ បន្ទាប់ពីមមាញឹកក្នុងការសាងសង់ ដើម្បីបង្ហាញដល់អតិថិជន ទីបំផុតបុរីបុស្បាបានសាងសង់ផ្ទះគំរូបញ្ចប់បណ្តើរៗហើយ ខណៈស្ថានភាពនៃការលក់មានភាពល្អប្រសើរ ដោយសារការវិនិយោគលំនៅដ្ឋាននៅក្នុងបុរីនេះមានឱកាសចំណេញខ្ពស់។
ជាទីតាំងស្ថិត នៅតំបន់ប្រសព្វនៃវិថីជាច្រើនដូចជា ផ្លូវក្រវ៉ាត់ក្រុងទី២ ផ្លូវ៦០ម៉ែត្រ ព័ន្ឋជុំវិញដោយផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា និងស្ថិតនៅតំបន់ដែលអាចតភ្ជាប់ជាមួយផ្លូវជាតិលេខ២ លេខ៣ និងលេខ៤បានយ៉ាងងាយស្រួល។ ចំណុចទាំងនេះជាផ្នែកដ៏សំខាន់ ដែលបានធ្វើឲ្យបុរីបុស្បាទទួលបានជោគជ័យ និងគាំទ្រពីអតិថិជនក្នុងនិងក្រៅប្រទេស។
-->

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណៈកម្មការទីផ្សារបុរីបុស្បា បានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ការសាងសង់វីឡាភ្លោះបានបញ្ចប់ហើយ ដែលអតិថិជនអាចចូលទស្សនាបាន ។ ចំណែកវីឡាAngel បាននិងកំពុងពន្លឿនការសាងសង់ ដើម្បីបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។
លោកបន្តថា “ដោយសារស្ថានភាពវិបត្តិកូវីដ១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី អ៊ុយក្រែនបានធ្វើឲ្យការលក់របស់យើង មានសភាពយឺតជាងមុន ប៉ុន្តែយើងនៅតែលក់បានជោគជ័យ និងសម្រេចបានតាមផែនការគ្រោងទុក”។លោកបន្ថែមថា “យើងបានសិក្សាពីទីផ្សារ និងចំណង់ចំណូលចិត្តអតិថិជនច្បាស់លាស់ ទើបធ្វើឲ្យទីផ្សាររបស់យើងនៅតែមានសង្ឃឹម និងសុទិដ្ឋិនិយមចំពោះមុខ”។
បុរីបុស្បាបានសាងសង់ឡើង ដោយឈរលើគុណតម្លៃពិសេសៗមួយចំនួនដូចជា ទី១ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ទី២ ផ្តោតលើគុណភាព ប្រណិតភាព នៃប្លង់ស្ថាបត្យកម្មនិមួយៗ ទី៣ ផ្តោតលើបរិស្ថានបៃតងមានកន្លែងហាត់ប្រាណ ដើរកំសាន្ត ជាមួយសហគមន៍ដ៏ស្រស់បំព្រង និងទី៤ ប្លង់ស្ថាបត្យកម្មនៃផ្ទះនិមួយៗ បានគិតគូពីការសន្សំសំចៃអគ្គិសនី ដោយអនុញ្ញាត្តឲ្យមានពន្លឺថ្ងៃ និងខ្យល់អាកាសចេញចូលបានយ៉ាងមនោរម្យ៕
