Mesongអាគារខុនដូខ្ពស់ជាងគេនៅរាជធានីភ្នំពេញកំពុងផ្អាក សាងសង់ហើយ

0

  ដោយៈគង់ សូរិយា

       ភ្នំពេញៈ នៅទីបំផុសកម្មភាព នៃការសាងសង់បានផ្អាក នៅការដ្ឋាន​សាងសង់គំរោងMesong ដែលស្ថិតនៅកៀកស្ពានភ្លោះនៃទីក្រុងកោះ

ពេជ្រ។

គំរោងនេះបានដំណើរការសាងសង់យឺតៗ និងមិនទំនងសម្រេចបានតាមផែនការ ប៉ុន្តែក្រោយមកក្រុមហ៊ុននេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់ចិនធំមួយ គឺMCC ដើម្បីពន្លឿនគំរោងនេះ ដែលធ្វើឲ្យអ្នលក់គំរោងនេះមានក្តីសង្ឃឹមថា វានឹងដំណើរការទៅមុខរលូន ប៉ុន្តែទីបំផុតការ​  ដ្ឋាន​សាងសង់អាគារកំពស់ជាង២៥០ម៉ែត្រនេះ ស្មើនឹងកំពស់៧០ជាន់នេះបានផ្អាកសកម្មភាពមួយរយៈមកហើយ។

អ្នកជំនាញអន្តរជាតិ ដែលបានធ្វើការពាក់ព័ន្ឋនឹងគំរោងនេះបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា “លោកខកខានទាក់ទងជាមួយក្រុមហ៊ុននេះមួយរយៈហើយ ប៉ុន្តែលោកគិតថាគំរោងនេះ ពិតជាបានផ្អាកការសាងសង់ ខ្ញុំបានទៅទីនោះសប្តាហ៍មុន ហើយខ្ញុំមិនបានឃើញសកម្ម​ភាពសាងសង់អ្វីនោះទេ”។

លោកបន្តថា “ខ្ញុំសង្ស័យថាគំរោងនេះលក់បានតិចតួច ទើបការសាងសង់បានផ្អាក ខណៈការសាងសង់ទើបបានបញ្ចប់គ្រឹះ និងសាងសង់ឡើងបានប៉ុន្មានជាន់ពីដីប៉ុណ្ណោះ”។

លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodiaបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា គំរោងខុនដូដែលផ្តោតលើជនបរទេស ដែលមានតម្លៃខ្ពស់ កំពុងប្រឈមនឹងបញ្ហាទីផ្សារ ដោយអ្នកអភិវឌ្ឍន៍ភាគច្រើនបានផ្តោតគំរោងរបស់ពួកគេក្នុងស្រុកវិញ ខណៈអ្នកទិញក្នុងស្រុកកាន់តែច្រើន បានចាប់អារម្មណ៍រស់នៅតាមខុនដូ។

លោកបន្តថា “យ៉ាងណាក៏ដោយទីផ្សារខុនដូ មានភាពប្រសើរឡើងនៅរយៈពេលបីត្រីមាសក្នុងឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here