ដោយៈ សុផារី
ភ្នំពេញៈ វិបត្តិជំងឺ និងសេដ្ឋកិច្ចបន្តបន្ទាប់ បានរុញច្រានឱ្យគម្រោងសំណង់ជាច្រើនផ្អាកដំណើរការ និងពន្យាពេលការបញ្ជប់គម្រោងតាមការគ្រោងទុក។
ជាមួយគ្នានេះ ទីផ្សារការិយាល័យ នៅក្នុងទីក្រុងភ្នំពេញ ក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នាផងដែរ។
ដោយៈ សុផារី
ភ្នំពេញៈ វិបត្តិជំងឺ និងសេដ្ឋកិច្ចបន្តបន្ទាប់ បានរុញច្រានឱ្យគម្រោងសំណង់ជាច្រើនផ្អាកដំណើរការ និងពន្យាពេលការបញ្ជប់គម្រោងតាមការគ្រោងទុក។
ជាមួយគ្នានេះ ទីផ្សារការិយាល័យ នៅក្នុងទីក្រុងភ្នំពេញ ក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នាផងដែរ។
តាមរយៈរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រុមហ៊ុន CBRE Cambodia ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ការិយាល័យ ដែលគ្រោងថានឹងបញ្ជប់ការសាងសង់នៅក្នុងឆ្នាំ២០២២ បានពន្យាពេលបញ្ជប់រហូតដល់ឆ្នាំ២០២៣ ដោយសារកន្លងមកមានការផ្អាកការសាងសង់ ដែលជាសញ្ញាល្អប្រសើរដល់ទីផ្សារមួយនេះ ឱ្យមានពេលវេលាគ្រប់គ្រាន់ ក្នុងការស្រូបយកទីផ្សារដែលមានស្រាប់។
អ្នកនាង ជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី៣កន្លងមក ទីផ្សារការិយាល័យក្នុងក្រុងភ្នំពេញ ស្វាគមន៍គម្រោងធំៗចំនួនពីរ ទី១ ការិយាល័យCG Fortune Center ជាប្រភេទ B និងទី២ អាគារCalla Office ប្រភេទ C។ គម្រោងដែលបានដាក់សម្ភោធថ្មីទាំងពីរនេះ សុទ្ធសឹងតែជាការិយាល័យម្ចាស់តែមួយ (centrally-owned office) និងជាគម្រោងអភិវឌ្ឍន៍ចម្រុះ (Mixed-use Office) ដើម្បីធ្វើពិពិធកម្មទីផ្សារ នៅក្នុងកំឡុងពេលប្រឈមនឹងវិបត្តិកូវីដ១៩។
អ្នកនាងបានបន្តថា “គម្រោងសាងសង់ការិយាល័យជាច្រើន ដែលធ្លាប់បានដាក់ផែនការបញ្ចប់ការ សាងសង់នៅត្រឹមឆ្នាំ២០២២នេះ ប៉ុន្តែបានពន្យាពេលរហូតដល់ឆ្នាំ២០២៣ខាងមុខ ស្របពេលដែលពេញមួយឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ទីផ្សារការិយាល័យរំពឹងថា នឹងកើនឡើងចំនួន៣៥.០០០ម៉ែត្រក្រឡាបន្ថែមទៀត ទៅលើការផ្គត់ផ្គង់សរុបនាពេលបច្ចុប្បន្ន ដែលមានចំនួន៨៥០.០០០ម៉ែត្រក្រឡា”។
អ្នកជំនាញរូបនេះបានបញ្ជាក់ថា នៅក្នុងត្រីមាសនេះ អត្រាប្រើប្រាស់សរុប នៃការិយាល័យម្ចាស់តែមួយ មានអត្រា៦៩,៤ភាគរយ ដែលធ្លាក់ចុះពី៦៧ភាគរយក្នុងត្រីមាសទី២ ឆ្នាំ២០២២។
អ្នកនាងបញ្ជាក់ថា គម្រោងដែលពន្យាពេលរហូតដល់ឆ្នាំ២០២៣ នឹងចាក់បញ្ជូលបន្ថែមទៅក្នុងទីផ្សារ ដែលនឹងធ្វើឱ្យការផ្គត់ផ្គង់សរុបកើនឡើងរហូតដល់ជិត១លានម៉ែត្រក្រឡានៅក្នុងឆ្នាំ២០២៣ ហើយក្នុងចំណោមនោះមានទំហំការិយាល័យ៤០ភាគរយ នឹងក្លាយជាប្រភេទការិយាល័យម្ចាស់ផ្សេងគ្នា (strata-title office)។
លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ប្រាប់ Property Area Asia កាលពីពេលថ្មីៗនេះថា គិតរហូតមកដល់ពេលនេះ ទីផ្សារការិយាល័យ ចាប់ផ្តើមមានភាពល្អប្រសើរបណ្តើរៗហើយ ខណៈទីផ្សារមួយនេះ មានកំណើនយឺតៗ ស្របពេលតម្រូវការក៏មានកំណើនទន្ទឹមគ្នាផងដែរ៕