ទីក្រុងហាណូយគ្រោងបង្កើតទីក្រុងចំនួនរណបចំនួន៥លើផ្ទៃដីទំហំ២៥.០០០ហិកតា

0

ដោយ: លាងហួរ

ហាណូយ: ប្រទេសវៀតណាម កំពុងរៀបចំផែនការអភិវឌ្ឍតំបន់ទីក្រុងរណបថ្មី ដែលជាផ្នែកមួយនៃកិច្ចខិតខំដើម្បីពង្រីកតំបន់ និងបន្ធូរបន្ថយសម្ពាធកើនឡើងពីការប្រមូលផ្តុំមនុស្សច្រើនពេក។

ផែនការអភិវឌ្ឍន៍ឆ្នាំ២០៣០ មានចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៥០ទីក្រុងហាណូយ គ្រោងនឹងបង្កើតតំបន់ទីក្រុងរណបចំនួន៥គឺ Sơn Tây Hoà Lạc Xuân Mai Phú Xuyên និង Sóc Sơn ដែលគ្របដណ្តប់លើផ្ទៃដីសរុប២៥.០០០ហិកតា។

ផែនការនេះ មានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំពុល ព្រមទាំងបង្កើនការអភិវឌ្ឍន៍ ប្រកបដោយតុល្យភាពរវាងកណ្តាលទីក្រុង និងជាយក្រុង និងរួមចំណែកដល់ការលើកកម្ពស់ឧស្សាហូបនីយកម្មរបស់ទីក្រុងហាណូយ និងការផ្សារភ្ជាប់ជាមួយនឹងខេត្តក្នុងតំបន់។ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការធ្វើផែនការអស់ជាច្រើនឆ្នាំ តំបន់ទាំងនេះមិនទាន់មានលេចរូបរាងពេញលេញនៅឡើយទេ។

តំបន់ទីក្រុងរណប Phú Xuyên ត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម និងសេវាកម្មរបស់ទីក្រុងនៅភាគខាងត្បូង ហើយនឹងមានកំពង់ផែ និងមជ្ឈមណ្ឌលដឹកជញ្ជូន។ ទីក្រុងនេះ ក៏កំពុងត្រូវបានអភិវឌ្ឍជាតំបន់ទីក្រុង ដែលមានមុខងារច្រើនសម្រាប់ការអប់រំ ការថែទាំសុខភាព ការកម្សាន្ត និងសេវាកម្មពាណិជ្ជកម្ម ដើម្បីជំរុញឱ្យមាននគរូបនីយកម្មនៃទីក្រុងហាណូយភាគខាងត្បូង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here