ដោយៈ គង់ សូរិយា
តាកែវៈ ស្ថិតនៅតំបន់ប្រមូលផ្តុំដោយរមណីយដ្ឋានធម្មជាតិ និងកែច្នៃ ជាមួយជួរភ្នំ និងទឹកជ្រោះ គំរោងឋានសួគ៌លំហែរ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ពីអតិថិជន ដោយសារគំរោងនេះ ឆ្លើយតបនឹងការចង់បានរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។
គំរោងដ៏ល្អឯកនេះ ស្ថិតនៅក្បែររមណីយដ្ឋានត្រីមាស កំពូលពេជ្រ អន្លង់ភ្ញៀវជាដើម បាននិងកំពុងទាក់ទាញ ការចាប់អារម្មណ៍ពីសាធារណៈជន ដោយពួកគាត់អាចបង់ប្រាក់ជាមួយលក្ខខ័ណ្ឌងាយៗ ពិសេសគំរោងនេះបានផ្តល់នូវជម្រើសជាច្រើនដូចជា អតិថិជនបង់ត្រឹមតែ$50ក្នុង១ខែតែប៉ុណ្ណោះ និងបង់ផ្តាច់បញ្ចុះតម្លៃរហូតដល់50ភាគរយ ពិសេសបង់រលស់គ្មានការប្រាក់0% រយៈពេល3ឆ្នំា។
-->

លើសពីនេះ អតិថិជន នឹងទទួលបានប្លង់រឹងបំបែកក្បាលដីស្របច្បាប់100% អ្វីកាន់តែពិសេសគឺអតិថិជន អាចជ្រើសរើសយកទំហំដី5×20, 7×20,10×25តាមចំណង់ចំណូលចិត្ត និងលទ្ឋភាពរបស់ពួកគេផងដែរ។
ជាមួយទស្សនទាន លើការរៀបចំផែនការអភិវឌ្ឈន៍ប្រកបដោយនិរន្តរភាព និងការទទូលខុសត្រូវសង្គម អ្នកអភិវឌ្ឍន៍បាននិងកំពុងរៀបចំប្រព័ន្ធលូ ទឹក ភ្លើងរដ្ឋរួចជាស្រេច មានធ្វើសួនរង្វង់មូល សួនស្រះទឹក នឹងមានដាំដើមលឿងរាជ ជិត1000ដើមក្នុងគម្រោងនេះ ពិសេសអ្នកទិញដីក្នុងគំរោងនេះ នឹងទទួលបានផលចំណេញ និងសុវត្ថិភាព១០០ភាគរយ ដោយសារអ្នកអភិវឌ្ឍន៍បានរៀបចំក្លោងទ្វារ និងមានសន្តិសុខ២៤ម៉ោង។
អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tanបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយសារជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ការវិនិយោគដីលំហែរប្រកបដោយស្តង់ដា ជាជម្រើសមួយ ដែលប្រជាពលរដ្ឋចង់បាន ព្រោះពីមុនប្រជាពលរដ្ឋខ្មែរ គិតពីការហូបចុក ប៉ុន្តែបច្ចុប្បន្នពួកគាត់មានជីវភាពធូរធារហើយ ក៏ត្រូវការកន្លែងសំរាកលំហែរក្រោយពីបញ្ចប់ពីការងារ។

លោកបន្តថា “គំរោងរបស់យើងកន្លងមក ផ្តោតលើអ្នកមានជីវភាពមធ្យមឡើងលើ ប៉ុន្តែគំរោងដីឋានសួគ៌លំហែរ “ក៏ផ្តល់ជូនអ្នកមានលទ្ឋភាពតិចតួចទទួលបានដីលំហែរដដូចគេឯងផងដែរ”។ លោកបន្តថា “យើងផ្តល់នូវជម្រើស និងលក្ខខ័ណ្ឌបង់ប្រាក់ពិសេស ជាមួយនឹងការបង់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ”។
លោកCooler Tanបានបន្តថា ហេដ្ឋារចនាសម្ព័ន្ឋ ទេសភាព និងការរៀបចំកន្លែងកំសាន្ត និងធ្វើយ៉ាងណាឲ្យគំរោងមានភាពទាក់ទាញ និងសមស្របសម្រាប់ការលំហែរកាយពិតប្រាកដ ទើបក្រុមហ៊ុនបានចំណាយប្រាក់យ៉ាងច្រើនលើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ស្រះទឹក ដាំដើមផ្កាដ៏ស្រស់ស្អាត ដើម្បីឲ្យសាធារណៈជនអាចចូលលំហែរកំសាន្តផង និងអ្នកទិញដីក្នុងគំរោងយើងអាចទទួលបានដីលំហែរ សម្រាប់សាងសង់ផ្ទះលំហែរតាមចំណង់ចំណូលចិត្តរបស់ពួកគាត់ផងដែរ៕
