ដោយៈ សុខុម
ភ្នំពេញ: វាជាមោទកភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដែលសណ្ឋាគារ TRIBE Phnom Penh Post Office Square នៅរាជធានីភ្នំពេញ បានជាប់ឈ្មោះ ក្នុងចំណោមសណ្ឋាគារថ្មីៗល្អ ដាច់គេទាំង១០ប្រចាំតំបន់អាស៊ី។ នេះបើយោងតាមសារព័ត៌មានសិង្ហបុរី CNA ចុះផ្សាយកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
សណ្ឋាគារថ្មីដ៏ទាក់ទាញ និងមានភាពច្នៃប្រឌិតខ្ព ស់មាន២៦០បន្ទប់ ដែលទើបតែបើកដំណើរការកាលពីពេលថ្មីៗនេះ មានទីតាំងស្ថិតនៅតាមបណ្ដោយតីរវិថី ព្រះស៊ីសុវត្ថិ (ផ្លូវមាត់ទន្លេ) ទល់មុខបារទន្លេសាប ក្នុងតំបន់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដោយមានបំណងទាក់ទាញ អ្នកដែលដើរតាមទាន់សម័យឌីជីថល ដែលកំពុងមានចំនួនកើនឡើងជាលំដាប់ សណ្ឋាគារ TRIBE Phnom Penh Post Office Square ដែលជាសណ្ឋាគារ TRIBE ដំបូងបង្អស់នៅកម្ពុជា ត្រូវបានរចនាឡើងយ៉ាងពិសេស ដែលមិនត្រឹមតែជាកន្លែងសម្រាកលម្ហែកាយប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលភ្ញៀវ អាចប្រាស្រ័យទាក់ទងគ្នា និងធ្វើការបែបការិយាល័យសម័យទំនើបយ៉ាងឡូយទៀតផង។
សាលទទួលភ្ញៀវ (Lobby Lounge) មានតុ កៅអី និងសាឡុងសម្រាប់អង្គុយធ្វើការ ដែលធ្វើឱ្យភ្ញៀវអាចអង្គុយលេង ឬធ្វើការតាមពីចម្ងាយតាមអ៉ីនធើណិត ប្រកបដោយបរិយាកាសស្រស់ស្រាយ ខណៈក្រេបរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ បង្កើនការផ្ចង់អារម្មណ៍ បំពេញការងារដោយរលូន។
អ្វីកាន់តែពិសេស សណ្ឋាគារនេះមាន Lobby Bar ដែលបើក២៤/២៤ម៉ោងឱ្យឈ្មោះថា TRIBE Express សម្រាប់បម្រើអាហារសម្រន់ និងភេសជ្ជៈចម្រុះ។
ទន្ទឹមនេះ សណ្ឋាគារនេះ ក៏មានក្លឹបហាត់ប្រាណមានឈ្មោះថា Workout Atelier មានអាងហែលទឹកប្រៃកណ្ដាលវាល ដែលភ្ញៀវអាចរីករាយគយគន់ទេសភាព ដ៏ស្រស់ត្រកាលនៃដងទន្លេមេគង្គ មានភោជនីយដ្ឋានជាន់ដំបូល ដែលមានកន្លែងអង្គុយទាំងខាងក្នុង និងកណ្ដាលវាល ព្រមទាំងមានបារជាន់ដំបូល Mezcal Mad Memories 21 ផងដែរ។
សម្រាប់បន្ទប់គេងវិញ គឺមានលក្ខណៈទំនើប និងស្រស់ស្អាតគួរឱ្យចង់ស្នាក់នៅ ហើយមានតម្លៃសមរម្យ ចាប់ពី៨៩ដុល្លារអាមេរិក ក្នុង១យប់៕ CNA៕