ការតំឡើងអត្រាការប្រាក់និងការធ្លាក់ចុះទីផ្សារអចលនទ្រព្យជំរុញប្រាក់កម្ចី​គ្រួសារ​របស់​កូរ៉េ​ខាង​ត្បូង​ឱ្យ​ធ្លាក់​ចុះ​​ខ្លាំង​ក្នុង​ខែ​កញ្ញា

0

ដោយ: លាងហួរ

សេអ៊ូល: ប្រាក់កម្ចីរបស់គ្រួសារ ក្នុងប្រទេសកូរ៉េខាងត្បូងពីធនាគារ បានធ្លាក់ចុះខ្លាំងបំផុត នៅក្នុងខែកញ្ញា ចំពេលមានការកើនឡើងអត្រាការប្រាក់ និងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។

ការផ្តល់ប្រាក់កម្ចីរបស់ធនាគារដល់គ្រួសារ រួមទាំង កម្ចីលើគោលនយោបាយបានធ្លាក់ចុះ១,២ពាន់ពាន់លានវ៉ុន(ប្រហែល៨៤០,៩៦លានដុល្លារអាមេរិក) នៅក្នុងខែកញ្ញា បន្ទាប់ពីបានកើនឡើង០,៣ពាន់ពាន់លានវ៉ុន នៅក្នុងខែសីហា នេះបើយោងតាមទិន្នន័យរបស់ធនាគារកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះ។

កំណើនប្រាក់កម្ចីទិញផ្ទះបានថយចុះមកត្រឹម០,៩ពាន់ពាន់លានវ៉ុន ពី១,៦ពាន់ពាន់លានវ៉ុន កាលពីខែមុន ខណៈដែលប្រាក់កម្ចីផ្សេងទៀតបានថយចុះ២,១ពាន់ពាន់លានវ៉ុន។ ធនាគារកណ្តាលរបស់កូរ៉េខាងត្បូង បានសម្រុកដំឡើងអត្រាការប្រាក់ ចាប់តាំងពីខែសីហាឆ្នាំ២០២១ ដើម្បីទប់ទល់នឹងបំណុលគ្រួសារខ្ពស់បំផុត និងអតិផរណា ដែលកំពុងកើនឡើង។

អាជ្ញាធរហិរញ្ញវត្ថុ នឹងគ្រប់គ្រងកំណើនបំណុលគ្រួសារ ឱ្យមានស្ថិរភាព និងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប ឬតម្រូវការពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here