អគ្គនាយកERA Cambodia ចែករំលែកអំពីការបង្កើតលុយ និងវិធីប្រើប្រាស់

0

   ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានចែែករំលែកគន្លឹះសំខាន់ៗខ្លីអំពីរបៀបលុយត្រូវបានបង្កើតឡើង ហើយអ្នកណាបានបង្កើតវាឡើង។

លោកខន គង្គាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីថ្ងៃទី១៣ តុលាកន្លងមកថា លុយ(Money)ត្រូវបានបោះផ្សាយ(បង្កើត)ដោយធនាគារកណ្តាល និងធនាគារដែលអ្នកប្រើប្រាស់រាល់ថ្ងៃ។ កាលពីអតីតាកាលលុយ គឺជាវត្ថុដែលអាចកាន់បានហើយវាមានតម្លៃចរិកទៅតាមទំហំ និងទំងន់(Commodity)របស់វា។ ដូចនេះកាលពីសម័យនោះអ្ន កអាចយកមាន់ដូរយកអង្ក… បន្ទាប់មកទៀតយកមាសដូរជាមួយនឹងទំនិញនិងសេវាកម្មផ្សេង…បន្ទាប់មករដ្ឋាភិបាលក៏បោះជាកាក់(Coin) ដែលអាចផលិតពីប្រាក់ មាស ឬលោហៈមានតម្លៃផ្សេងទៀត។

លោកបន្តថា សម័យបច្ចុប្បន្ននេះ លុយត្រូវបានបង្កើតឡើងជាក្រដាសឬផ្លាស្ទិក(Fiat) ហើយជាទូទៅដើម្បីផលិតលុយមួយរយដុល្លាអាមេរិក ថ្លៃដើមចំណាយប្រហែល$0.20ម្ភៃសេន មានន័យថារាល់ការផលិត$100 រដ្ឋាភិបាលចំនេញ$99.8ដុល្លារ នេះជាវិធីដែលលុយត្រូវបានផលិតឡើង។

បច្ចុប្បន្ននេះលុយ97% នៃលុយរបស់ពិភពលោកជាទូរលេខ(Number)នៅក្នុងប្រពន្ធ័កុំព្យូទ័រ លុយក៏ត្រូវបានផលិតឡើង តាមរយៈបំណុល (Debt) ឧទាហរណ៍ថាអ្នកយក$100ទៅដាក់ធានាគារ ដើម្បីយកការប្រាក់ ធានាគារអាចយក90% នៃលុយរបស់អ្នកទៅអោយអ្នកផ្សេងទៀតខ្ចីស្មើរ $90 តាមច្បាប់ធានាគារត្រូវតម្កល់10% (Fractional Reserve) ស្មើ$10។ លុយមួយដុល្លារនេះ ក្លាយទៅជាលុយ$190ដុល្លារហេីយប្រតិបត្តិការនេះជាហូហែរបន្តទៀត។

លោកខន គង្គាបានបន្តថា “ដូចនេះលុយ$100 បានបង្កើតទៅជាលុយរាប់ពាន់ដុល្លារ ពីទទេ(Nothing)។ បំណុលកាន់តែច្រើន លុយក៏ត្រូវបានបង្កើតឡើងកាន់តែច្រើន។ លោកបន្ថែមថា “អ្នកដែលគ្រប់គ្រងលុយជាអ្នកដែលគ្រប់គ្រងពិភពលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here