ខេត្តកោះកុងគ្រោងបង្កើតសេវាកម្មអេកូទេសចរណ៍ក្នុងសហគមន៍ចំនួន២ ស្រុកបុទុមសាគរ

0

ដោយៈ គង់ សូរិយា

       កោះកុងៈ ក្រុមមន្រ្តីជំនាញ និងសហគមន៍មូលដ្ឋានបានជួបប្រជុំគ្នា ដើម្បីពិភាក្សាពីផែនការ បង្កើតសហគមន៍ទេសចរណ៍ថ្មីចំនួនពីរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាខេត្តមួយនេះ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រុមការងារមន្ទីរទេសចរណ៍ ខេត្តកោះកុងនិងបាន ពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ដូចជា មន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត អាជ្ញាធរឃុំ សហគមន៍តំបន់ការពារធម្មជាតិកណ្តោល សហគមន៍នេសាទកណ្តោល និងអង្គការមរតកស្ដីពីការរៀបចំបង្កើតសេវាកម្មអេកូទេសចរណ៍ នៅសហគមន៍ទាំង២។

សហគមន៍ទេសចរណ៍ចំនួន២ ដែលគ្រោងបង្កើតឡើងរួមមាន សហគមន៍ទេសចរណ៍ តំបន់ការពារធម្មជាតិកណ្ដោល និងសហគមន៍នេសាទកណ្ដោល ស្ថិតនៅសាលាឃុំកណ្ដោល ភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here