ដោយ: លាងហួរ
សិង្ហបុរី: សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះដល់៤,៤ភាគរយ ប៉ុន្តែលើសពីការរំពឹងទុកនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២។ នេះបើយោងតាមការព្យាករណ៍ ដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) នៅថ្ងៃសុក្រ ទី១៤ ខែតុលានេះ។
នេះជាតួលេខធៀបជាមួយនឹងតួលេខ ដែលបានកែប្រែចំនួន៤,៥ភាគរយនៅក្នុងត្រីមាសមុន។ ក្រុមសេដ្ឋវិទូដែលត្រូវបានស្ទង់មតិដោយសារពត៌មាន Reuters បានរំពឹងថា សេដ្ឋកិច្ចនឹងមានការកើនឡើង៣,៤ភាគរយចាប់ពីខែកក្កដា ដល់ខែកញ្ញាធៀបនឹងឆ្នាំមុន។
-->

ផ្អែកលើមូលដ្ឋានដែលបានកែតម្រូវ តាមរដូវកាលពីមួយត្រីមាសទៅមួយត្រីមាស ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសិង្ហបុរីបានកើនឡើង១,៥ភាគរយ បន្ទាប់ពីបានធ្លាក់ចុះ០,២ភាគរយ នៅក្នុងត្រីមាសទីពីរ។
កាលពីខែសីហា អាជ្ញាធរបានបន្ទាបការព្យាករណ៍ កំណើនសេដ្ឋកិច្ចផ្លូវការសម្រាប់ឆ្នាំ២០២២នេះ មកនៅចន្លោះពី៣ភាគរយទៅ៤ភាគរយ ពី ៥ភាគរយ ក្រោយពីមានការធ្លាក់ចុះនៃទស្សន វិស័យតម្រូវការខាងក្រៅ។ ការប៉ាន់ប្រមាណផលិតផលក្នុងស្រុកសរុប សម្រាប់ត្រីមាសទី៣ត្រូវបានគណនាភាគច្រើនពីទិន្នន័យក្នុងខែកក្កដា និងសីហា។
ចំណែកការប៉ាន់ប្រមាណអំពីផលិតផលក្នុងស្រុក សរុបបឋមសម្រាប់ត្រីមាសទី៣នៃឆ្នាំនេះ នឹងត្រូវបានចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) នៅក្នុងខែវិច្ឆិកាខាងមុខ៕
