អ្នកជំនាញៈ តម្លៃដីធ្លីនៅរាជធានីមានកំនើនចន្លោះពី៥ទៅ១០ភាគរយ ក្នុងអំឡុងវិបត្តិកូវីដ

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការវិនិយោគដីធ្លីនៅកម្ពុជា បានក្លាយជាប្រភពនៃការកប្រាក់ចំណេញ និងមានប្រជាប្រិយភាពខ្ពស់ជាងគេ។

តើហេតុអ្វីបានជាផ្នែកមួយនេះ នៃផ្នែកជាច្រើនទៀតក្នុងវិស័យអចល​នវត្ថុនៅតែមានភាពពេញនិយម? អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodia និងជាសមាជិកនៃគណៈកម្មការវាយតម្លៃពានរង្វាន់អចលនទ្រព្យProperty Guruបានមានប្រសាសន៍ឲ្យដឹងកាលពីស ប្តាហ៍មុនថា វិស័យដីធ្លីនៅតែមានភាពរ៉ឹងមាំ និងរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារការវិនិយោគលើវិស័យនេះ មានតម្រូវការខ្ពស់ពីអ្នកវិនិយោគក្នុងស្រុក។

អ្នកស្រីបន្តថា “ការទិញ លក់ដីធ្លីភាគច្រើនផ្តោតលើជនជាតិខ្មែរ ប៉ុន្តែបើនិយាយពីកំនើនគឺមានចន្លោះពី១០ ទៅ១២ភាគរយ ក្នុងមួយឆ្នាំក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ”។ អ្នកស្រីបន្តថា “នាអំឡុងរយៈពេល២ឆ្នាំចុងក្រោយនេះ ទោះបីមានវិបត្តិក្តី ប៉ុន្តែតម្លៃដីធ្លីបានកើនឡើងក្នុងរង្វង់៥ភាគរយ ទោះបីជាមានកំនើនទាបក្តី ប៉ុន្តែនៅតែជាចំណុចវិជ្ជមាន”។

អ្នកស្រីអាន សុធីតាបានបន្តថា កំនើនតម្លៃដីធ្លី គឺដោយសារការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ បានធ្វើឡើងគ្រប់ទីកន្លែងក្នុងរាជធានី និងតាមបណ្តាខេត្តសំខាន់ៗ។

អ្នកស្រីបន្តថា “ទោះបីសេដ្ឋកិច្ចមានបញ្ហាប្រឈមក្តី ប៉ុន្តែតម្លៃដីធ្លីបានកើនចន្លោះពី៥ទៅ១០ភាគរយ នៅតាមតំបន់ជាយក្រុង ដែលមានការចាប់អារម្មណ៍ពីការវិនិយោគពីអ្នកជំនួញអន្តរជាតិ និងការពង្រីកហេដ្ឋារចនាស ម្ព័ន្ឋរបស់រដ្ឋាភិបាលឥតឈប់ឈរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here