ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានដឹកនាំកិច្ចប្រជុំពិនិត្យប្លង់គោលប្រើប្រាស់ដី នៅមក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៩ តុលាកន្លងមកនេះ ដឹកនាំដោយបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ គ.ដ.ន.ជ. បានដឹកនាំកិច្ចប្រជុំពិនិត្យប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ប្លង់គោលប្រើប្រាស់ដីមានតួនាទី ដ៏មានសារៈសំខាន់ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងចីរភាព ដោយអាជ្ញាធរអាចមានផែនទីបង្ហាញផ្លូវច្បាស់លាស់ លើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ហ្សូនអភិវឌ្ឈន៍វិស័យនិមួយៗមានភាពលំអិត ដែលធ្វើឲ្យផែនការអភិវឌ្ឍន៍ទីក្រុងអាចរៀបចំឡើងដោយសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័័ណភាព៕