ដោយ៖ សុផារី
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរើសាលាស្រុកបន្ទាយស្រី មកដាក់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំណែកសាលាស្រុកអង្គរធំ ទៅនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងឱកាសជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ។
-->

ការផ្លាស់ប្តូរទីតាំងនេះធ្វើឡើងដោយមានការសំណូមពរពីអាជ្ញាធរខេត្ត និងស្រុក ដោយសារតែប្រជាជនបានចាកចេញរួចរាល់ហើយ តែអាជ្ញាធរនៅមិនទាន់បានចាកចេញពីតំបន់ ដែលត្រូវការពារ។
សម្តេចតេជោ បានមានប្រសាសន៍ថា “សាលាស្រុកបន្ទាយស្រីត្រូវរើមកនៅតំបន់អភិវឌ្ឍន៍រុនតាឯក។ […] នេះជាសំណូមពររបស់អាជ្ញាធរខេត្ត និងស្រុក ឥឡូវឲ្យតែប្រជាជនចេញហើយអាជ្ញាធរអត់ព្រមចេញយើងធ្វើម៉េច? មិនអាចឲ្យប្រជាជនចេញ ហើយអាជ្ញាធរមិនព្រមចេញអញ្ចឹងត្រូវចេញមក”។

យោងតាមការបញ្ជាក់របស់សម្តេចតេជោ សម្រាប់សាលាស្រុកអង្គរធំក៏ត្រូវលើកទៅធ្វើនៅឃុំពាក់ស្នែងដែរ ព្រោះតំបន់នេះជាកន្លែង ដែលរាជរដ្ឋាភិបាលត្រូវដោះស្រាយ បើមិនដូច្នោះទេ យើងពិបាករាយការណ៍ទៅអង្គការយូនេស្កូ៕
