ដោយៈ គង់ សូរិយា
កំពត/ តាកែវៈ ពីមុនប្រជាជនគិតពីរកអ្វីឲ្យបានញាំ ប៉ុន្តែពេលនេះជីវភាពពួកគាត់ប្រសើរហើយ ទើបពួកគាត់គិតពីការសំរាកលំហែរពីការងារ និងស្វែងរកទីតាំងសម្រាប់លំហែរ។នេះបើតាមការលើកឡើងរបស់លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate។
ក្រុមហ៊ុនYoungsia Real Estateបានវិនិយោគគំរោងបូកគោលែនទី១ ទី២ និងទី៣ទទួលបានជោគជ័យ និងគាំទ្រពីអតិថិជន ដោយសារក្រុមហ៊ុននេះ ផ្តោតលើការអភិវឌ្ឈ ប្រកបដោយការទទួលខុសត្រូវសង្គម និងជាគំរោងអភិវឌ្ឈន៍ដោយចីរភាព។
បន្ទាប់ពីគំរោងទាំងបីនេះ លោកCooler Tanបានវិនិយោគគំរោងឆ្នេរសមុទ្រកោងកាង ដែលជាគំរោងដីលំហែរធំជាងគេនៅក្នុងខេត្តកែប និងជាគំរោងគាំទ្រ ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញផែនការមេអភិវឌ្ឍន៍ ទេសចរណ៍នៅខេត្តកែបឆ្នាំ២០២១ ២០៣៥ ដោយប្រែក្លាយខេត្តនេះ ជាតំបន់ទេសចរណ៍លំហែរកាយកម្រិតខ្ពស់។
កាលពីពេលថ្មីៗនេះ លោកបានវិនិយោគគំរោងដីលំហែរកាយឈ្មោះ “ឋានសួគ៌លំហែរ” ដែលមានទីតាំងនៅតំបន់ប្រជុំ ដោយរមណីយដ្ឋានចម្រុះ ដូចជា ត្រីមាស អន្លង់ភ្ញៀវ កំពូលពេជ្រ ពុទ្ឋគិរីជាដើម។
លោកCooler Tanបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគរបស់យើងកន្លងមក ផ្តោតលើអ្នកមានជីវភាពមធ្យមកម្រិតខ្ពស់ ប៉ុន្តែគំរោងឋានសួគ៌លំហែរ បានផ្តោតលើអ្នមានជីវភាពមធ្យម និងក្រោមមធ្យមផងដែរ ដោយយើងពុះដីទំហំ៥គុណនឹង២០ម៉ែត្រ ដែលអតិថិជនបង់រំលស់ត្រឹម៥០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ។
លោកបន្តថា “ខ្ញុំចង់ឲ្យប្រជាជនសាមញ្ញ ក៏មានកន្លែងលំហែរដូចអ្នកមានដែរ ព្រោះបច្ចុប្បន្នប្រជាជនចាប់ផ្តើមស្រលាញ់ធម្មជាតិ និងការលំហែរកាយ”។លោកបន្តថា “ជីវភាពប្រជាជនកាន់តែប្រសើរឡើង ពួកគេរៀនពីសង្គម ពីបណ្តាញទំនាក់ទំនងសង្គម ហើយស្វែងរកកន្លែងសំរាកកាយបន្ទាប់ពីនឿនហត់នឹងការងារ”។
លោកCooler Tanបានបន្តថា គំរោងរបស់យើងនិមួយៗផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋ ផ្តោតលើសន្តិសុខ២៤ម៉ោង ផ្តោតលើសម្រស់ធម្មជាតិ ហេតុនេះទើបគំរោងរបស់យើង ដែលតែផ្សារភ្ជាប់ជាមួយធម្មជាតិ និងការកែច្នៃ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក៏ដូចជាអតិថិជនដែលទិញដីរបស់យើងរួច ពិតជាទទួលបានទីតាំងលំហែរកាយពិតប្រាកដ។
លោកបន្តថា “ជាក់ស្តែងគំរោងឋានសួគ៌លំហែរ យើងបានរៀបចំសួនទឹក ដាំផ្កាក្ងោក និងរៀបចំដាំដើមឈើបន្ថែម ដើម្បីធ្វើឲ្យបរិស្ថានក្នុងគំរោងមានភាពខៀវស្រងាត់ និងធ្វើឲ្យអ្នកសាងសង់ផ្ទះលំហែរ មានកន្លែងលំហែរពិតប្រាកដ និងរីករាយជាមួយគ្រួសារនិងមិត្តភ័ក្តរបស់ពួកគេ៕