គម្រោងពង្រីកផ្លូវជាបួនគន្លងពីស្គន់ ទៅកាន់ក្រុងកំពង់ចាមទទួលបានការអនុម័តថវិកាពីចិនរួចហើយ

0

ដោយៈគង់ សូរិយា

កំពង់​ចាមៈ ទេសរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុលបានបញ្ជាក់ជាផ្លូវការថា គម្រោងពង្រីកផ្លូវបួនគន្លងពីរទៅ២មក ពីទីប្រជុំជនស្រុកជើងព្រៃ ទៅកាន់ក្រុងកំពង់ចាមបានទទួលការអនុម័តកម្ចីពីរដ្ឋាភិបាលចិនរួចហើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងទាំងពីរនេះ បានទទួលនូវការអនុម័តកម្ចី សំរាប់សាងសង់រួចរាល់ហើយ ហើយគម្រោងទាំងពីរនេះ នឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះហើយ។

លោកមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ នៅមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកលី ឃឺឈាង នាយករដ្ឋមន្ត្រីចិន នឹងមានការចុះហត្ថលេខា លើប្រាក់កម្ចីសាងសង់ស្ពាននៅខេត្តក្រចេះ និងប្រាក់កម្ចីពង្រីកការសាងសង់ផ្លូវពីស្គន់ ទៅកំពង់ចាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here