ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្នុងគោលដៅលើកទឹកចិត្តបន្ថែមទៀត ដល់អតិថិជន បុរីបុស្បាបានផ្តល់នូវឱកាសចំណេញ និងលក្ខខ័ណ្ឌបង់ប្រាក់ពិសេស និងមានភាពបត់បែនដល់អតិថិជន។
នាយិកាផ្នែកទីផ្សារនៃបុរីបុស្បាអ្នកនាង ដានី បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីរសៀលថ្ងៃទី៣ វិច្ឆិកានេះថា ជាមួយនឹងការលើកទឹកចិត្ត ក៏ដូចជាជម្រុញការលក់របស់យើង ឲ្យកាន់តែមានភាពប្រសើរឡើង ថ្នាក់ដឹកនាំនៃបុរីបុស្បា បានផ្តល់ឱកាសឲ្យអតិថិជន នូវការលើកទឹកចិត្តសំខាន់ៗជាច្រើនរួមមាន អាចទទួលបានផលចំណេញរហូតដល់៥០,០០០ដុល្លារអាមេរិក ទី២ ជាចំណុចពិសេស គឺអតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់១០ភាគរយ ប្រសិនជាពួកគាត់បង់ផ្តាច់។
ទី៣ អតិថិជនអាចបង់ប្រាក់ផ្តាច់១០០ភាគរយ ក្នុងរយៈពេល២៤ខែ ដោយគ្មានការប្រាក់ ពិសេសអតិថិជនកក់ប្រាក់ត្រឹម១០០០ដុល្លារ នឹងអាចក្លាយជាម្ចាស់ផ្ទះបាន។
បុរីបុស្បាបាននិងកំពុងសាងសង់ឡើង ក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងដែលងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវក្រវ៉ាត់ក្រុងទី២ និងទី៣ ពិសេសតំបន់នេះកៀកនឹងផ្សារទំនើបធំៗ ដូចជាផ្សារទំនើបAEON Mall3 , Chib Mong និងផ្សារសហគមន៍ជាច្រើនទៀត។
ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារនៃបុរីបុស្បា លោកអ៉ី ពិសិដ្ឋ បានមានប្រសាសន៍ឲ្យដឹងផងដែរថា ដោយបានសិក្សាច្បាស់លាស់ពីគោលដៅ និងចំណង់ចំណូលចិត្តអតិថិជន ក្រុមហ៊ុនបានផ្តោតលើការកសាងបុរីជាមួយគុណតម្លៃធំៗចំនួន៤ ដូចជា ទី១ ការសាងសង់ប្រកបដោយគុណភាព ប្រណីតភាព និងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ទី២ លំនៅដ្ឋានវីឡានិមួយៗ ត្រូវបានឌីសាញយ៉ាងប្រណីត ដោយមានអាងទឹកក្នុងលំនៅដ្ឋាន ដើម្បីផ្តល់បរិយាកាសស្រស់ស្រាយ និងត្រជាក់មនោរម្យ ដល់អ្នករស់នៅ។
ទី៣ លំនៅដ្ឋាននិមួយៗផ្តោតលើពន្លឺ ខ្យល់ចេញចូល ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងមានផាសុខភាព និងទី៤ បុរីទាំងមូលផ្តោយលើភាពបៃតង ដែលមានដើមឈើ សួនច្បារ ហាងកាហ្វេ កន្លែងហាត់ប្រាណ ដែលនេះជារសនិយមរបស់ប្រជាពលរដ្ឋសម័យថ្មី៕