ក្រុមហ៊ុនឌីសាញលំដាប់ពិភពលោកបង្ហាញប្លង់ស្ថាបត្យកម្មបុរីដ៏លេចធ្លោមួយនៅកម្ពុជា

0

ភ្នំពេញៈ ក្រុមហ៊ុនរចនាប្លង់លំដាប់ពិភពលោក Zhucun Design ដែលមានមូលដ្ឋាននៅប្រទេសតៃវ៉ាន់ បាននឹងកំពុងបង្ហាញស្នាដៃក្នុងការរចនាប្លង់សម្រាប់គម្រោងបុរីដ៏ធំមួយនៅកម្ពុជា ខណៈក្រុមហ៊ុននេះទទួលបានរង្វាន់ជាច្រើនទាក់ទងនឹងការរចនាប្លង់ និង ស្ថាបត្យកម្ម។

ក្រុមហ៊ុន Zhucun Design ដែលបានបង្កើតឡើងនៅឆ្នាំ២០០៩ ទទួលបានពានរង្វាន់ជាច្រើនកម្មវិធី Design Award 2021 ពានរង្វាន់ពី A’Design Award & Competition ពានរង្វាន់ពី German Design Award 2021 ពានរង្វាន់ពី Architecture Masterprize ពានរង្វាន់ពី K-Design’20 ពានរង្វាន់ពី Good Design Award 2020 និងពានរង្វាន់ជាច្រើនទៀត។

អ្វីដែលពិសេសគម្រោង ជីប៊ី ក៏ត្រូវបានខាងក្រុមហ៊ុន Zhucun Design រចនាប្លង់ជូន ដែលមានការបោះទុនវិនិយោគលើទឹកប្រាក់ជាង 60លានដុល្លារអាមេរិក នឹងកំពុងបង្ហាញវត្តមាន នៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

អ្នកវិនិយោគបុរី ជីប៊ី លោកឧកញ៉ា តាំង គួងហាវ បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ដោយសារមើលឃើញពីសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយគៀកជាមួយព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានការកើនឡើងនូវកំណើនប្រជាជនចូលមករស់នៅតំបន់នេះកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគគម្រោងបុរីនេះឡើង ដោយផ្តោតលើ គុណភាព ប្រណិតភាព និង ភាពស៊ីវិល័យ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ ធ្វើឲ្យផ្ទះស្អាត ប្លែក ស្របទៅនឹងយុគសម័យថ្មី ជាពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព”។

លោកបន្តថា “បុរី ជីប៊ី មានតម្លៃចាប់ពី ១០ម៉ឺនដុល្លារ អាស្រ័យលើប្រភេទផ្ទះ ទំហំ និងតាមទីតាំងនីមួយៗ” ។

បុរី ជីប៊ី សាងសង់លើទំហំដីជាង ១០ហិចតា ជាមួយនឹងលំនៅដ្ឋានសរុប ៣៣១ ផ្ទះទន្ទឹមនឹងនោះមានការគ្រោងសាងសង់ ផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ល។ ដែលផ្លូវខាងមុខបុរីជាផ្លូវរដ្ឋកំពុងសាងសង់ ទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here