ប្រទេសវៀតណាមត្រូវការថវិកាជិត៦ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មកំពង់ផែសមុទ្រ

0

ដោយ: លាងហួរ

ហាណូយ: ប្រទេសវៀតណាមត្រូវការថវិកា រហូតដល់ចំនួន១៤៧ពាន់ពាន់លានដុង(ប្រហែល៥,៩២ពាន់លានដុល្លារ) ដើម្បីធ្វើឱ្យប្រសើរឡើងនូវកំពង់ផែសមុទ្រ ក្នុងរយៈពេល២ឆ្នាំខាងមុខ និងកញ្ចប់ថវិកា២៥១ពាន់ពាន់លានដុងនៅឆ្នាំ២០៣០។

តួលេខនេះត្រូវបានប្រកាសនៅក្នុងសន្និសីទមួយ ដែលរៀបចំដោយក្រសួងដឹកជញ្ជូនវៀតណាម(MoT)។

អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Nguyễn Xuân Sang បានមានប្រសាសន៍ថា បន្ទាប់ពីឆ្លងកាត់ការអភិវឌ្ឍអស់រយៈពេល២០ឆ្នាំ ប្រព័ន្ធកំពង់ផែសមុទ្ររបស់វៀតណាម បានបង្កើតជាបណ្តាញដែលមានប្រវែង៩០គីឡូម៉ែត្រ មានសមត្ថភាពផ្គត់ផ្គង់ និងចែកចាយទំនិញចំនួន៧៥០លានតោនក្នុងមួយឆ្នាំ។

លោកបានបន្តថា “កំពង់ផែសមុទ្រសំខាន់ៗរបស់យើង បានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព និងគុណភាព ដោយអាចផ្ទុកកប៉ាល់ដែលមានទម្ងន់ពី៣ម៉ឺនតោន ទៅ១០ម៉ឺនតោន”។

កំពង់ផែ Bà Rịa-Vũng Tàu បានផ្ទុកកប៉ាល់ទម្ងន់២១៤.០០០តោន ខណៈកំពង់ផែHải Phòngបានផ្ទុកកប៉ាល់ ដែលផ្ទុកទម្ងន់រហូតដល់១៤៥.០០០តោន។

យោង​តាម​មន្ត្រី​ក្រសួងដឹកជញ្ជូនបានឱ្យដឹងថា កំពង់ផែ​សមុទ្រ​វៀតណាម ​បាន​ដោះស្រាយ​ទំនិញ​នាំ​ចូល និង​នាំ​ចេញចំនួន៩០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here