ដោយៈ សុផារី
ភ្នំពេញ: ទីផ្សារដីឡូត៍ ដែលជាទីផ្សារសំខាន់មួយ ក្នុងវិស័យអចលនទ្រព្យ ក៏ទទួលឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច ដូចជាទីផ្សារផ្សេងៗ នៃវិស័យអចលនទ្រព្យផងដែរ។
តើអ្នកជំនាញមានទស្សនៈ លើស្ថានភាពនៃទីផ្សារដីឡូត៍បច្ចុប្បន្នយ៉ាងណាខ្លះ?។
ដោយៈ សុផារី
ភ្នំពេញ: ទីផ្សារដីឡូត៍ ដែលជាទីផ្សារសំខាន់មួយ ក្នុងវិស័យអចលនទ្រព្យ ក៏ទទួលឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច ដូចជាទីផ្សារផ្សេងៗ នៃវិស័យអចលនទ្រព្យផងដែរ។
តើអ្នកជំនាញមានទស្សនៈ លើស្ថានភាពនៃទីផ្សារដីឡូត៍បច្ចុប្បន្នយ៉ាងណាខ្លះ?។
លោក រិន ច័ន្ទរិទ្ធិ អគ្គនាយកក្រុមហ៊ុន DNZ Realty បានមានប្រសាសន៍ប្រាប់ Property Area Asia នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ស្ថានភាពទីផ្សារដីឡូត៍នាពេលបច្ចុប្បន្ននេះ ប្រឈមនឹងការពិបាកក្នុងការលក់ចេញបន្តិច ដោយសារតែឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា “តាមការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ គម្រោងដីឡូត៍ដែលមានស្រាប់ ភាគច្រើនលក់មិនសូវចេញទេ ខណៈគម្រោងដែលត្រូវបានទិញរួចរាល់ហើយ ក៏ពិបាកក្នុងការលក់ចេញផងដែរ”។លោកបញ្ជាក់ថា “ឥលូវនេះ ស្ថានភាពដីឡូតិ៍មានការពិបាកណាស់។ ដីឡូត៍ពិបាកលក់ ហើយលក់ចេញតឹងណាស់”។
ស្របពេលជាមួយគ្នានឹងទីផ្សារ កាន់តែមានភាពប្រកួតប្រជែង គំរោងដីឡូត៍ដែលគ្មានហេដ្ឋារចនាសម្ព័ន្ឋច្បាស់លាស់ មានតែដាំបង្គោលចោល និងគ្មានទស្សនទាន អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ច្បាស់ណាស់ដីឡូត៍បែបនេះ ពិតជាប្រឈមមុខនឹងការជាប់គាំង និងពិបាកលក់ពិតប្រាកដ។
ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបានអភិវឌ្ឍន៍ គម្រោងដីឡូត៍លំហែរជាច្រើននៅខេត្តកំពត កែប និងខេត្តតាកែវបានមានប្រសាសន៍ថា ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង តម្រូវការដីលំហែរ ឬដីឡូត៍បែបលំហែរ នៅតែមានតម្រូវការខ្ពស់ ប៉ុន្តែទាមទារឲ្យអ្នកអភិវឌ្ឍមានទស្សនវិស័យច្បាស់លាស់ មានទុនច្រើនគ្រប់គ្រាន់សំរាប់អភិវឌ្ឍន៍គំរោងណាមួយឲ្យបានជោគជ័យ។
លោកបន្តថា “អ្នកធ្វើដីឡូត៍លក់អស់ ហើយដើរចេញ មិនមែនជោគជ័យនោះទេ អ្នកជោគជ័យពិតប្រាកដគឺអ្នកដែលធ្វើឲ្យគំរោងរបស់ខ្លួនមានការអភិវឌ្ឍ មានមនុស្សរស់នៅច្រើន និងឈរលើទិដ្ឋភាពនៃការអភិវឌ្ឈប្រកបដោយចីរភាព”។
អ្នកតាមដានដំណើរវិវត្តន៍នៃទីផ្សារដីឡូត៍នៅកម្ពុជា និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលជាគេហទំព័រព៌តមានអចលនទ្រព្យឈានមុខមួយនៅកម្ពុជា លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្របពេលទស្សនទាន នៃការអភិវឌ្ឈកាន់តែធ្វើបច្ចុប្បន្នភាព ប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងជាងមុន នឹងធ្វើឲ្យអ្នកអភិវឌ្ឍន៍មានទុនតិចតួច ពិបាកទទួលបានជោគជ័យដូចចន្លោះ២០១៦ ២០១៨ណាស់ ព្រោះទីផ្សារកាន់តែប្រកួតប្រជែង ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍ដីឡូត៍កាន់តែត្រូវចំណាយទុនច្រើន ក្នុងការអភិវឌ្ឍ និងរៀបចំគំរោងរបស់ពួកគេឲ្យមានភាពទាក់ទាញ។
លោកបន្តថា “ទីផ្សារដីឡូត៍ទំហំ៥គុណ២០ ដែលគ្រាន់តែបោះបង្គោលចោល ពិតជាប្រឈមនឹងការលំបាក ដោយសារអ្នកទិញដីឡូត៍បានខកចិត្តច្រើនពីការទិញបែបនេះ ដែលពួកគេភាគច្រើនជាប់គាំង លក់មិនចេញ តំបន់ពួកគេទិញគ្មានការអភិវឌ្ឍ”។ លោកបន្ថែមថា “គំរោងដីឡូត៍លំហែរ បាននិងកំពុងរំកិលខ្លួនជំនួសដីឡូត៍តូចៗ ព្រោះអ្នកទិញដីឡូត៍លំហែរបាននិងកំពុងកើនឡើង ដែលអ្នកទិញដីបែបនេះភាគច្រើន ជាអ្នកមានជីវភាពមធ្យមកម្រិតខ្ពស់ឡើង ដែលពួកគេមានទាំងធនធាន និងចំណេះដឹង”៕