តើតម្លៃហាងឆេងមាសមានអ្វីប្រែប្រួលសំខាន់ៗដូចម្តេចនៅព្រឹកថ្ងៃពុធនេះ?

0
Jewels and gold coins over dark background

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងវិញក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ចុះពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ ស្របពេលក្រុមអ្នកវិនិយោគបង្ហាញសុទិដ្ឋិនិយមថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចថយចុះ បន្ទាប់ពីជំនួបរវាងប្រធានាធិបតីនៃប្រទេសទាំង២។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,ភាគរយដល់៣៩៩៦,៧៩ដុល្លារអាមេរិកក្នុងមួយអោន គិតត្រឹមម៉ោង៩:៥នាទីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ចុះមកនៅត្រឹម៣៩៥១,៥៦ដុល្លារក្នុងមួយអោនពេលបិទការជួញដូរត្រឹមកាលពីថ្ងៃអង្គារ បើធៀបនឹងតម្លៃបិទការជួញដូរត្រឹម៣៩៨០,៥៥ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃចន្ទ។

ទោះជាយ៉ាងណា តម្លៃមាស U.S. gold futures បានធ្លាក់ចុះ០,ភាគរយមកនៅត្រឹម៣៩៧៩,ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣៥នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៩៨៣,១០ដុល្លារកាលពីថ្ងៃអង្គារ និងចំនួន៤០១៩,៧ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here