អគារសៀងហៃ (Shanghai Tower ) មានកម្ពស់ ៦៣២ម៉ែត្រ និង១២៨ជាន់ ស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន។ ។ អគារនេះមានកន្លែងមើលទេសភាពទីក្រុងដ៏ល្អបំផុតក្នុងកំរិតកំពស់ ១២១ ទៅ ៥៦១ម៉ែត និងមានជណ្តើរយន្តលឿនបំផុតលំដាប់ពិភពលោក ក្នុងវិនាទី ប្រមាណជា ២០.៥ម៉ែត្រ (៧៤ គីឡូម៉ែត្រ ក្នុង ១ ម៉ោង)។ វាគឺជាអាគារខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីអគារ Burj Khalifa ក្នុងទីក្រុងឌូបៃដែលមានកម្ពស់ ៨២៨ម៉ែត្រ និង អគារ Skytree ក្នុងទីក្រុងក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានកំពស់ ៦៣៤ ម៉ែត្រ។
អគារខ្ពស់លំដាប់ពិភពលោកនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនរចនាអន្តរជាតិ Gensler និងជាកម្មសិទ្ធិរបស់រដ្ឋាភិបាលទីក្រុងស៊ាងហៃ ។ ការសាងសង់ត្រូវបានរចនាឡើងសម្រាប់ប្រសិទ្ធភាពថាមពលខ្ពស់ផ្តល់នូវតំបន់ដាច់ដោយឡែកចំនួនប្រាំបួនដែលបានបែងចែកជាកន្លែងការិយាល័យការលក់ និងកន្លែងលំហែកំសាន្ត។ការសាងសង់អគារនេះបានចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំ២០០៨ ហើយបានបញ្ចប់នៅថ្ងៃទី៣ ខែសីហាឆ្នាំ២០១។ ផ្ទៃខាងក្រៅនៃអគារត្រូវបានបញ្ចប់នៅក្នុងឆ្នាំ២០១៥ ។