រដ្ឋមន្រ្តីក្រសួងព៌តមានៈការប្រកួតប្រជែងម៉ូតផ្ទះនៅភូមិរុនតាឯកនឹងក្លាយជាគម្រូសំរាប់តំបន់ផ្សេងៗទៀត

0

 ដោយៈ សហការី    

ភ្នំពេញៈ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រ​សា​សន៍ថា ការប្រកួតប្រជែងលើការរចនាម៉ូតផ្ទះ ប្រជាជនរុនតាឯក នឹងជំរុញឱ្យប្រជាជននៅតំបន់រុនតាឯក ដែលបានរើចេញពីតំបន់រមនីយដ្ឋានអង្គរ និងភូមិពាក់ស្នែង នឹងមានផ្ទះរស់នៅប្រកបដោយផាសុកភាព តាមរយៈគំនិតច្នៃប្រឌិតរបស់និស្សិត ទៅលើការរចនាម៉ូដផ្ទះមានតម្លៃសមរម្យ ដែលនឹងក្លាយជាគម្រូមួយសម្រាប់តំបន់ផ្សេងៗទៀត។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីប្រកួតស្នាដៃរចនាម៉ូដផ្ទះប្រជាជនគម្រូរុនតាឯក ដែលបានរៀបចំឡើងដោយសាកលវិទ្យាភូមិន្ទវិចិត្រសីល្បៈ សហការជាមួយក្រុមហ៊ុនឯកជន ដើម្បីប្រែក្លាយតំបន់រុនតាឯកទៅជាកូនក្រុងឆ្លាតវៃ និងទាក់ទាញភ្ញៀវទេសចរក្នុងពេលបច្ចុ​ប្បន្ន និងអនាគត។

ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានណែនាំឲ្យរៀបចំ ឲ្យមានហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត ដើម្បីអភិវឌ្ឍន៍តំបន់រុនតាឯក ឲ្យទៅជាទីក្រុងមួយដ៏ស៊ីវិល័យ និងមានផាសុខភាពដល់ប្រជាជននោះ សាកលវិទ្យាភូមិន្ទវិចិត្រសីល្បៈ សហការជាមួយក្រុមហ៊ុនAGENT21 Global បានផ្តួចផ្តើមរៀបចំកម្មវិធីប្រកួតប្រជែងស្នា​ដៃរចនាម៉ូដផ្ទះ ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដ៏មានសារៈសំខា​ន់ ក្នុងការប្រែក្លាយតំបន់រុនតាឯក ទៅជាកូនក្រុងឆ្លាតវៃស៊ីវីល័យមួយ ក្នុងពេលអនាគត។

ក្នុងការប្រកួតប្រជែងស្នាដៃនេះ តម្រូវឱ្យនិស្សិតក្នុងមួយក្រុមរចនាម៉ូដផ្ទះគម្រូចំនួន៣ម៉ូដផ្សេងគ្នា ហើយការចំណាយលើការសាងសង់ ត្រូវមានតម្លៃសមរម្យ ដែលសមស្របទៅនឹងលទ្ធភាព របស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកនេះ។

អ្នកម្នាងបណ្ឌិត ម៉ែន ច័ន្ទទេវី សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទវិចិត្រសីល្បៈបានថ្លែងថា នេះជាលើកទីមួយ ដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសីល្បៈ សហការជាមួយក្រុមហ៊ុនAGENT21 Global រៀបចំកម្មវិធីនេះឡើង ដោយមាននិស្សិតមកពីឆ្នាំទី៣ ឆ្នាំទី៤ និងឆ្នាំទី៥នៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគររូបនីយវិទ្យាចូលរួមប្រកួតប្រជែង។

អ្នកម្នាងកត់កត់សម្គាល់ឃើញថា “និស្សិតដែលមានចូលរួមប្រកួតនេះ មានស្នាដៃខុសប្លែកៗពីគ្នា និងសំបូរបែប ទាក់ទងនឹងគំនិតស្ថាប្យកម្ម” ។ អ្នកម្នាងបន្តថា “ក្នុងការប្រកួតនេះ និសិត្សត្រូវរចនាម៉ូដផ្ទះឆ្លើយទៅនឹងការបែបបទ នៃការរស់នៅក្នុងសង្គមបច្ចុប្បន្ន និងពេលអនាគត ងាយស្រួលក្នុងការស់នៅប្រកបដោយផាសុកភាព មាននិរន្តភាពក្នុងការរស់នៅ ព្រមទាំងបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនអាចប្រកបអាជីវកម្មផ្សេងៗបាន និងការទាក់ទាញភ្ញៀវទេសចរផងដែរ”។

ជាមួយគ្នានេះ លោកស្រីលី ចន្រ្ទ័លក្ស្មី អគ្គនាយិកាក្រុមហ៊ុន AGENT21 Global ដែលបានសហការ ក្នុងការរៀបចំកម្មវិធីប្រកួតនេះបានលើកឡើងថា កម្មវិធីប្រកួតប្រជែង ស្នាដៃរចនាម៉ូដផ្ទះប្រជាជនគម្រូនៅតំបន់រុនតាឯក បានបង្ហាញពីសមត្ថភាពពិតៗ និងគំនិតច្នៃប្រឌិតខ្ពស់ របស់កូនខ្មែរ និងយុជនជំនាន់ក្រោយ ដែលជាធនធានមនុស្សរបស់កម្ពុជាមានទេពកោសល្យអាចរចនាម៉ូដផ្ទះដ៏ល្អ និងជាគំរូសម្រាប់យកជាត្រីវិស័យ ដើម្បីសង់ផ្ទះដ៏ប្រណិត ជូនប្រជាជននៅក្នុងតំបន់តែម្តង។

លោកស្រីបន្តថា “យើងអាចជឿជាក់បានថាម៉ូតផ្ទះ ដែលបានទទួលជ័យលាភី ពិតជាស័ក្តិសមនៅតំបន់រុនតាឯក យ៉ាងពិតប្រកដ។ ក្នុងនោះដែរក្រុមហ៊ុន Agent21 Global នឹងឧបត្ថមផ្ទះជាក់ស្តែង ទៅដល់ទីតាំងចំនួន៣ ដែលនឹងយកគម្រូតាមម៉ូតផ្ទះរបស់ជ័យលាភី ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោរពតាមអនុសាសន៌របស់ សម្តេចតេជោ ហ៊ុន សែន ហើយយើងក៏រួមគ្នាកសាងតំបន់នេះ ឱ្យលេចជារូបរាងពិតប្រា​កដ


 

LEAVE A REPLY

Please enter your comment!
Please enter your name here