អ្នកជំនាញណែនាំដីធ្លីពីរទីតាំងដែលបន្តផ្តល់ផលចំណេញសម្រាប់ការវិនិយោគនៅឆ្នាំក្រោយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ តម្លៃអចលនទ្រព្យនៅរក្សាតម្លៃសមរម្យ ដោយសារជម្រើសទីតាំងល្អៗ និងលក្ខខណ្ឌបង់ប្រាក់មានភាពបត់បែន អ្នកវិនិយោគមួយចំនួនបានចាប់យកឱកាសនេះធ្វើការវិនិយោគ។

អ្នកជំនាញណែនាំនូវទីតាំងសំខាន់ៗចំនួនពីរ ដែលអាចបន្តផ្តល់ផលចំណេញសម្រាប់ការទិញវិនិយោគ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបង្ហើបពីទីតាំងដី ដែលវិនិយោគិនគួរនិយោគនៅឆ្នាំថ្មី២០២៣ ដែលអាចមានឱកាសចំណេញល្អ។

លោកបញ្ជាក់ថា ទីតាំងតំបន់ដីដែលគួរវិនិយោគទាំងនោះ រួមមាន ដីធ្លីនៅផ្លូវវាត់ក្រុងទី៣ និងដីនៅតំបន់ផ្លូវក្រវាត់ក្រុងទី៤ នៃភូមិសាស្រ្ដរាជធានីភ្នំពេញ។

លោកបានលើកទឹកចិត្ដ ឱ្យអ្នកវិនិយោគិនគួរវិនិយោគទៅលើគម្រោងក្រវាត់ក្រុងទី៣ និងទី៤ ព្រោះផ្លូវទាំងពីរខ្សែនេះគឺជាផ្នែកដ៏សំខាន់ ក្នុងការអភិវឌ្ឍ ព្រោះយន្ដការនៅក្នុងការអភិវឌ្ឍ ក្នុងក្រវាត់ក្រុងទី៣ និងទី៤ ជួយជំរុញឱ្យផ្លូវផ្សេងៗទៀតនៅក្នុងក្រវាត់ក្រុងនេះទទួលបាននូវភាពរីកចម្រើន និងគួបផ្សំទៅនឹងកាលានុវត្ដភាព នៃទីផ្សារអចលនទ្រព្យផងដែរ។

លោក ច្រឹក សុខនីម បានបញ្ជាក់ថា “ដីធ្លីនៅភ្នំពេញ និងជាយរាជធានីភ្នំពេញ និងតាមបណ្ដាក្រវាត់ក្រុងទី៣ ទី៤ គឺជាចំណុចសំខាន់និងផ្ដល់សក្ដានុពលក្នុងការវិនិយោគអាចទទួលបានប្រាក់ចំណេញគួរសម នៅក្នុងកាលានុវត្ដភាព នៅពេលស្ថានភាពគាប់ប្រសើរឡើងវិញនូវបញ្ហា ឬភាពលំបាកក្នុងវិស័យសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here