ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងផែនការកសាងនូវគំរោងមួយ ដែលមានភាពទាក់ទាញ និងក្លាយជាទីលំហែរពិតប្រាកដមួយ ក្រុមហ៊ុនYoungsia Real Estateនឹងដាំផ្កាលឿងរាជជាង២០០០ដើម នៅក្នុងគំរោងឋានសួគ៌លំហែរនាពេលខាងមុខនេះ។
ស្ថិតនៅទីតាំងមួយក្បែររមណីយដ្ឋានកែច្នៃ និងធម្មជាតិជាច្រើនគំរោងដីលំហែរ “ឋានសួគ៌លំហែរ” បាននិងកំពុងទទួលបានការចាប់ពអារម្មណ៍ខ្លាំងពីអតិថិជន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ឋ ក្លោងទ្វារ ផ្លូវបាននិងកំពុងសាងសង់យ៉ាងសកម្ម។
លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការរីកចម្រើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរការគិត ដោយពីមុនគិតតែហូបឆ្អែត និងមានផ្ទះស្នាក់នៅ ប៉ុន្តែបច្ចុប្បន្នពួកគេមានហូបឆ្អែត មានផ្ទះស្នាក់នៅរួចហើយ ពួកគេត្រូវការទីតាំងលំហែរបន្តទៀត។
លោកបន្តថា “ហេតុនេះទើបខ្ញុំសម្រេចចិត្តវិនិយោគ គំរោងជាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលចង់បានដីលំហែរ ពិសេសអ្នកទិញដីគំរោងថ្មីនេះ គឺបង់ប្រាក់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ”។លោកបន្តថា ជាទីតាំងស្ថិតនៅចន្លោះរមណីយដ្ឋានត្រីមាស និងកំពូលពេជ្រ គំរោងឋានសួគ៌លំហែរ នឹងផ្តល់នូវទស្សនទានអភិវឌ្ឍន៍ថ្មី ដែលមានភាពទាក់ទាញជាមួយទេសភាពជាប់ជើងភ្នំ មានការដាំដើមក្ងោក៤០០ដើម មានសួនទឹកកំសាន្ត និងហេដ្ឋារចនាសម្ព័ន្ឋទាក់ទាញជាច្រើនទៀត”។
បច្ចុប្បន្នការសាងសង់ក្លោងទ្វារ ក្នុងគំរោងនេះសម្រេចបានប្រមាណ៦០ភាគរយហើយ ខណៈផ្លូវចូលក្នុងគំរោងនេះ កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរផងដែរ។

លោកCooler Tanបានបន្តថា យើងរៀបចំផែនការអភិវឌ្ឍន៍តាមស្តង់ដាបុរី និងស្តង់ដារមណីយដ្ឋាន ដើម្បីឲ្យអ្នកទិញគំរោងនេះ មានសុវត្ថិភាព១០០ភាគរយ ដោយក្រុមហ៊ុននឹងផ្តល់ជូននូវសេវាសន្តិសុខ២៤ម៉ោង មានសេវាកម្ម និងការរៀបចំផ្សារភ្ជាប់ជាមួយធម្មជាតិដ៏ស្រស់បំព្រង ដែលអាចឲ្យអ្នកទិញដីក្នុងគំរោងនេះ ទទួលអារម្មណ៍ស្រស់ស្រាយ និងរីករាយជាមួយធម្មជាតិនៅជុំវិញខ្លួន៕