អាស៊ានពន្លឿនការផ្លាស់ប្តូរទៅកាន់ឧស្សាហកម្ម៤.០ផ្តោតលើការចាប់ផ្តើមអាជីវកម្មក្នុងSMEs

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាក្រៅពីលើកទឹកចិត្តទៅដល់ប្រទេសជាសមាជិកអាស៊ានជួយជំរុញលើការរៀបចំកម្មវិធីសិក្សាវិស្វកម្ម និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្ម ឱ្យមានស្តង់ដារប្រហាក់ប្រហែលគ្នាមួយ និងមានការទទួលស្គាល់គ្នាទៅវិញទៅមក។

ទាំងនេះ គឺដើម្បីពន្លឿនការផ្តាស់ប្តូរអាស៊ានទៅកាន់ឧស្សាហកម្ម ៤.០  ដោយផ្តោតជាពិសេសលើការចាប់ផ្តើមអាជីវកម្មសហគ្រាសធុនតូច និងមធ្យម (SMEs) ទីក្រុងឆ្លាតវៃ និងការអប់រំវិជ្ជាជីវៈ ហើយអាស៊ានត្រូវធ្វើកិច្ចការសំខាន់ចំនួន៥។

ថ្លែងក្នុងពិធីបើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ កាលថ្ងៃទី៦ ខែធ្នូ ឆ្នំា២០២២នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាលើកឡើងថា វិស្វករជាស្ពានតភ្ជាប់រវាងបច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ជាមួយការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌។ ធនធានបញ្ញវន្តក្នុងវិស័យវិស្វកម្មពិតជាមានសារៈសំខាន់មិនអាចខ្វះបាន នៅពេលដែលសន្ទុះនៃការអភិវឌ្ឍកាន់តែខ្លាំង ធ្វើឱ្យសេវាវិស្វកម្មគ្រប់មុខជំនាញ ក៏កាន់តែមានតម្រូវការខ្ពស់។

ក្នុងន័យនេះបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ជួយជំរុញលើការរៀបចំកម្មវិធីសិក្សាវិស្វកម្ម និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្ម ឱ្យមានស្តង់ដារប្រហាក់ប្រហែលគ្នាមួយ ដើម្បីឱ្យវិស្វករដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ នៃប្រទេសក្នុងតំបន់ មានការទទួលស្គាល់គ្នាទៅវិញទៅមក ស្របទៅនឹងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មវិស្វកម្មអាស៊ាន ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លោកមានប្រសាសន៍ថា ដើម្បីពន្លឿនការផ្លាស់ប្តូរអាស៊ានទៅកាន់ឧស្សាហកម្ម ៤.០ ដោយផ្តោតពិសេសលើការចាប់ផ្តើមអាជីវកម្មសហគ្រាសធុនតូច និងមធ្យម ទីក្រុងឆ្លាតវៃ និងការអប់រំវិជ្ជាជីវៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here