Dragon Land 598 តែងតាំងអ្នកនាង ឃុត ដានី ជាទូតសុច្ឆន្ទៈ និងត្រៀមរៀបចំពិព័រណ៍ធំមួយនៅអ៊ីអន១នៅដើមសប្តាហ៍ក្រោយ

0

ភ្នំពេញ ៖ បុរី Dragon Land 598 ជាគម្រងរបស់ក្រុមហ៊ុន Dragon Land ដែលអភិវឌ្ឍន៍ផ្ទះវីឡាប្រណិតនៅតាមបណ្ដោយផ្លូវ 598 បានសម្រេចតែងតាំងអ្នកនាង ឃុត ដានី ជាទូតសុច្ឆន្ទៈ ជាផ្លូវការ ។ ពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Dragon Land និងអ្នកនាង ឃុត ដានី ធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅការិយាល័យលក់របស់បុរី Dragon Land 598 ។

 

អ្នកនាង ឃុត ដានី តារាសម្តែងជើងចាស់ ដែលបានលាឈប់ពីសិល្បៈជាយូរឆ្នាំ ហើយបានត្រឡប់ចូលសិល្បៈវិញ ជាមួយការក្តាប់បាននូវឲ្យកាសក្លាយជា ទូតសុច្ឆនៈរបស់គម្រោង Dragon Land។ អ្នកនាង បានមានប្រសាសន៍ថា កត្តាដែលនាងសម្រេចធ្វើជាទូតសុច្ឆន្ទៈរបស់បុរី Dragon Land 598 ដោយសារតែនាងបានឃើញថាបុរីនេះជាប្រភេទទំនើបជាងគេនៅក្នុងប្រទេសកម្ពុជា មានទីធ្លាធំទូលាយ មានជណ្ដើរយន្ត និងអាងហែលទឹកនៅគ្រប់ផ្ទះ ដែលទាំងនេះមិនមានបុរីណាធ្វើបាននៅឡើយ ។

អ្នកនាងបន្តថា នាងទុកចិត្តលើគម្រោងអភិវឌ្ឍន៍មួយនេះ១០០ភាគរយ ជាក្រុមហ៊ុនដែលមានការអភិវឌ្ឍលំនៅឋានពិតៗផ្ដល់ជូនអតិថិជន ហើយទីតាំងនៃគម្រោងទៀតសោតក៏មានសក្ដានុពល ធានាថាអតិថិជនដែលទិញហើយនឹងពេញចិត្ត ។ អ្វីដែលនាងនិយាយគឺមិនទាន់ឱ្យអតិថិជនជឿ១០០ភាគរយនោះទេ  តែអតិថិជនអាចអញ្ជើញមកកាន់ការិយាល័យផ្ទាល់នៅការិយាល័យនិងផ្ទះគំរូនៅបណ្ដោយផ្លូវជា សុផារ៉ា ពេលនោះអតិថិជននឹងពេញចិត្តកាន់តែខ្លាំង ។

លោក SAM PEH នាយកផ្នែកប្រតិបត្តិនៃបុរី Dragon Land ក៏បានមានប្រសាសន៍ថា ក្រុមហ៊ុនបានមើលឃើញពី ចក្ខុវិស័យនិងទស្សនវិស័យរបស់អ្នកនាង ឃុត ដានី ដូចនឹងអ្វីដែលក្រុមហ៊ុនចង់បាននិងកំពុងធ្វើ ទើបក្រុមហ៊ុនបានសម្រេចជ្រើសរើសនិងតែងតាំងអ្នកនាងជាទូតសុច្ឆន្ទៈរបស់បុរី Dragon Land 598 តែម្ដង ។

លោកបន្តថា ទន្ទឹមនឹងការជ្រើសរើសនិងតែងតាំងអ្នកនាង ឃុត ដានី ជាទូតសុច្ឆន្ទៈនេះដែរ បុរី Dragon Land 598 នឹងរៀបចំនូវពិព័រណ៍មួយនៅ ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ( អ៊ីអន១) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០២២ (មានវីដេអូ https://fb.watch/hqF8nRxcsM )។ ក្នុងឱកាសនោះដែរក្រុមហ៊ុននឹងបង្ហាញផ្ទះវីឡាដ៏អស្ចារ្យដែលមិនទាន់មានក្រុមហ៊ុនណាឬអ្នកអភិវឌ្ឍន៍ណាអាចធ្វើបាននៅឡើយ តែខ្មែរយើងអាចធ្វើបានហើយ និងជាប្រភេទវីឡាដែលទំនើបជាងគេ ។

បុរី  Dragon Land 598  មានរចនាបទនៃវិឡានីមួយៗគឺមានមុខងារផ្សារភ្ជាប់ ទំនាក់ទំនងរវាងសមាជិកគ្រួសារជាមួយសហគមន៍  និងសមាជិកគ្រួសារជាមួយធម្មជាតិ ដែលមានដើមឈើជាច្រើនផ្ដល់ម្លប់ត្រឈឹងត្រឈៃ  វាលស្មៅដ៏ស្រស់ត្រកាល សួនបាញ់ទឹក កន្លែងហាត់ប្រាណសួនកម្សាន្តកុមារ និងកន្លែងវាយកូនហ្គោលផងដែរ ។ ជាំពិសេសជាគម្រោងរស់នៅដ៏ប្រណិត និងដំបូងគេបំផុតនៅកម្ពុជា និងអាស៊ីអាស៊ីអាគ្នេយ៍ ដែលបែងចែកការរស់នៅរវាងផ្លវសួនលំហែបែបធម្មជាតិ និងផ្លូវចរាចរណ៍ដែលធ្វើឱ្យការរស់នៅកាន់តែមា នផាសុខភាព និងសុវត្ថិភាព ៕

សម្រាប់ព័ត៌មានបន្ថែមពីគម្រោង លោកអ្នកអាចអញ្ជើញទៅការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយវិថី ជា សុផារ៉ា 598 ឆៀងជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬតាម

https://goo.gl/maps/sq7wRYwekDGVXrLL7  ៕ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង  +85510 886 616 / +855 61 886 616 ឬ Facebook Page: Borey Dragon Land 598

Dragon Land 598 · 88 Street 598, Phnom Penh ( https://goo.gl/maps/sq7wRYwekDGVXrLL7 )

★★★★★ · Housing development

 

LEAVE A REPLY

Please enter your comment!
Please enter your name here