ដោយៈ ជេស៊ីកា
ភ្នំពេញៈ តើគួរវិនិយោគផ្នែកណាមួយនៃវិស័យអចលនទ្រព្យ? ចម្លើយដែលគ្រប់គ្នាមើលឃើញ គឺវិបត្តិសេដ្ឋកិច្ចសកលនឹងអាចកើតឡើង ប៉ុន្តែនៅកម្ពុជា ឱកាសនៃការវិនិយោគក្នុងវិស័យនេះនៅតែមាន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃទី១៥ ធ្នូថា នៅឆ្នាំ២០២៣ខាងមុខនេះ ការវិនិយោគដីធ្លីនៅតែល្អជាងគេ ប៉ុន្តែអត្រានៃផលចំណេញខ្ពស់ នឹងមានសភាពយឺតយ៉ាវជាងបណ្តាឆ្នាំមុន ហេតុនេះអ្នកវិនិយោគ ត្រូវរង់វចាំមើលផលចំណេញនៅរយៈពេល៣ឆ្នាំខាងមុខ។








