បូរីគឹមសាន គំរោងទី៣ បើកសម្ពោធការិយាល័យលក់ និងផ្ទះគំរូជាផ្លូវការ ជាមួុយការបង់រំលោះសុទ្ធគ្មានការប្រាក់ រហូតដល់ប្រគល់ផ្ទះ..

0

បន្ទាប់ពីទទួលបាន ជោគជ័យ ជាបន្តបន្ទាប់ ពិសេសការគាំទ្រ និងទំនុកចិត្ត ពីអតិថិជន ទៅលើគុណភាព សោភណ្ឌ័ភាព ប្រណិតភាព ការរចនា នៃសំណង់លំនៅដ្ឋាន រួមនិងបរិស្ថានរស់នៅល្អ ..បុរីគឹមសាន ដែលវិនិយោគ និងបង្កើតឡើង ដោយក្រុមហ៊ុន ភូមិដា្ឋន គឹមសាន ប្រផឺធី ឌីវេឡុបម៉ិន ឯ.ក

បានបើកលក់គំរោងថ្មីរបស់ខ្លួន ជាបន្តទៀតហើយ  ដែលគំរោងថ្មីនេះ ឈ្មោះ បុរី គឹមសាន គំរោងទី៣ ដែលគ្រប់ម៉ូតផ្ទះ ត្រូវបាន រចនាឡើង ប្រកបដោយភាព ទាក់ទាញ និងប្រណិតភាព ទាំងក្នុងការរស់នៅ និងធ្វើអាជីវកម្ម ដោយទំហំផ្ទះ មានភាពធំទូលាយ រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ លើសោភណ្ឌ័ភាព ងាយស្រួលក្នុងការរស់នៅ។

បុរី គឹមសាន គំរោងទី៣នេះ បាន បើកដំណើរការលក់ជាផ្លូវការ ជូនអតិថិជន នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ជាមួយការផ្តល់ជូន នូវប្រម៉ូសិនយ៉ាងពិសេស គឺការបង់រំលោះសុទ្ធ គ្មានការប្រាក់ រហូតដល់ប្រគល់ផ្ទះ ជាមួយការថែមជូន នូវម៉ូតូ ម៉ាក់ហុងដា ឌ្រីម សេរីឆ្នាំ២០២៣ ថ្មីស្រឡាង ជូនអតិថិជន។ ហើតអ្វីដែលកាន់តែពិសេសទៀតនោះ គ្រប់អតិថិជន ដែលបានទិញ ឬកក់ប្រាក់ ក្នុងឪកាសសម្ពោធ បើកការិយាល័យលក់ និងផ្ទះគំរូ នាពេលនេះ ក៏មានឪកាស ចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ធំ រថយន្តមួយគ្រឿងថែមទៀតផង។

គំរោងថ្មីនេះ ដែលត្រូវបានសាង់សង់នៅលើផ្ទៃដី លាតសន្ធឹងទំហំជិត៤ហិចតា មានទីតាំង ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌ័កំបូល រាជធានីភ្នំពេញ។

លោក មិន ឌីណា អគ្គនាយកបុរី គឹមសាន បានថ្លែងថា នេះមិនមែនជាវត្តមាន លើកទី១ របស់ បុរីគឹម សាន ក្នុងទឹកដីកំបូលឡើយ.. ក្នុងនាម ជាអ្នកអភិវឌ្ឍន៍ គំរោងបុរី គឹមសាន គឺបានសំឡឹងមើលឃើញពីសក្កដានុពល នៃតំបន់ភាគ ខាងលិច រាជធានីភ្នំពេញ ព្រមទាំង តម្រូវការ របស់អតិថិជន ទាំងក្នុងនិងក្រៅតំបន់។ លោកថា បានជ្រើសរើស ទីតាំងកំបូលនេះ សំរាប់ការអភិវឌ្ឍន៍ សំណង់បុរី លំនៅដ្ឋាន តាំងពីឆ្នាំ២០១៧ រហូតដល់ បច្ចុប្បន្ន  ជាក់ស្តែង អ្វីដែលជាមោទនភាព និងការរីកដុះដាល ជាបន្តបន្ទាប់ ប្រកបដោយទំនុកចិត្ត ភាពជឿជាក់ និងការគាំទ្រ របស់អតិថិជន ធ្វើអោយ បុរីគឹមសាន បាន បោះជំហាន ពីដំណាក់កាលទៅមួយដំណាក់កាល ពោលពីគម្រោងទី១ទី២ និងពេលនេះ ជាគំរោងទី៣ ហើយក៏និងមានគម្រោង ជាបន្តបន្ទាប់ទៀត នាពេលអនាគត។

ចំណែក កញ្ញា ស ម៉ូរ៉ាស៊ី ប្រធានផ្នែកលក់ បុរីគឹមសាន បានធ្វើបទបង្ហាញ អំពីសក្តានុពល នៅក្នុងតំបន់កំបូលនេះ ដែលកំពុងមានភាព ទាក់ទាញ ពិសេសសំណង់បុរី គ្រប់ប្រភេទ មានការរីកដុះដាលដូចផ្សិត ជាមួយលក្ខខណ្ធ័រស់នៅ និងការប្រកបអាជីវកម្ម យ៉ាងល្អ នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែង សំរាប់ បុរីគឹមសានគំរោងថ្មីទី៣នេះ មានប្រភេទផ្ទះល្វែងសំរាប់រស់នៅ,ផ្ទះល្វែង សំរាប់អាជីវកម្ម និងប្រភេទម៉ូតវីឡាភ្លោះ ក្នុងនោះ :

១, ម៉ូតផ្ទះល្វែង សំរាប់រស់នៅ មានទំហំដី ៤.២ម៉ែត្រ គុណ១៨ម៉ែត្រ និងមាន ទំហំផ្ទះ ៤.២ម៉ែត្រ គុណ១២ម៉ែត្រ នៅសល់ដី មុខផ្ទះ ៤ម៉ែត្រកន្លះ និងខាងក្រោយផ្ទះ ១ម៉ែត្រកន្លះ មាន បន្ទប់គេង២ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១ និងបន្ទប់ទឹក៣ ដែលមានតំលៃ ចាប់ពី៥ម៉ឺន ២ពាន់៩០០ដុល្លារឡើងទៅ..។

២,ប្រភេទផ្ទះល្វែងអាជីវកម្ម មានទំហំដី ៤.២ម៉ែត្រ គុណ២២ម៉ែត្រកន្លះ និងទំហំផ្ទះ ៤.២ម៉ែត្រ គុណ ១៦ម៉ែត្រ នៅសល់ដីខាងមុខផ្ទះ ៥ម៉ែត្រ និងខាងក្រោយ១.៥ម៉ែត្រ មាន មានបន្ទប់គេង៤ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១ និងបន្ទប់ទឹក៥ មានតំលៃ ចាប់ពី ៩ម៉ឺន៧ពាន់ ៤០០ដុល្លារឡើងទៅ។

៣, ប្រភេទ វីឡាភ្លោះ មានទំហំដី ១០ម៉ែត្រ គុណ ១៧ម៉ែត្រ និងមានទំហំផ្ទះ ៧ម៉ែត្រ គុណ ៩ម៉ែត្រកន្លះ នៅសល់ដីមុខផ្ទះ ៥ម៉ែត្រកន្លះ ក្រោយផ្ទះ២ម៉ែត្រ និងចំហៀងផ្ទះ ៣ម៉ែត្រ មានបន្ទប់គេង៤ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១ និងបន្ទប់ទឹក៤ មានតំលៃចាប់ពី ៨ម៉ឺន ៩ពាន់៩០០ដុល្លារ ឡើងទៅ។

សូមបញ្ជាក់ថា បុរី គឹមសាន គំរោងទី៣នេះ មានផ្ទះសរុប ២៧៥ផ្ទះ និងមាន៣ប្រភេទផ្ទះ គឺប្រភេទផ្ទះល្វែងសំរាប់រស់នៅ ផ្ទះល្វែងអាជីវកម្ម និងប្រភេទវីឡាភ្លោះ។

អំពីសក្តានុពល តំបន់កំបូល ពិសេស នៅក្បែគំរោងទី៣ បុរី គឹមសាននេះ គឺនៅក្នុងតំបន់ទីប្រជុំជន មានផ្សារ រោងចក្រ ជិតផ្លូវល្បឿនលឿន ក្បែតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ  មានសាលារៀន វត្តអារ៉ាម មណ្ឌលសុខភាព និងជាកន្លែង អាចប្រកបអាជីវកម្មបាន ដែលទីតាំងគំរោង ចុះពីផ្លូវជាតិលេខ៤ ប្រហែល៨០០ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here