ដោយៈ សហការី
ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea លោកយិន លាងគង់បានចេញមុខបដិសេធ ដោយស្ថាប័ននេះមិនមានបំរើសេវាកម្មផ្តល់ការរត់ការ ឬសេវាកម្មកម្ចីប្រាក់ពីស្ថាប័នណាមួយឡើយ។
លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២១ ធ្នូនេះថា មានជនខិលខូចមួយចំនួន បានយកគេហទំព័រនេះ ទៅប្រើប្រាស់ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ដោយពួកគេអះអាងថា ខ្លួនបំរើការងារនៅស្ថាប័ននេះ ដោយសន្យាជួយរត់ការសេវាកម្មឥណទានដល់ពួកគាត់ ជាថ្នូរនឹងការបង់ប្រាក់កម្រៃជើងសារជាមុន។
-->

លោកបន្ដដោយបញ្ជាក់ថា “ខ្ញុំសូមបដិសេធទាំងស្រុង នូវទង្វើបែបនេះ ព្រោះយើងខ្ញុំជាស្ថាប័នព៌តមាន មិនមានចំណេះដឹងផ្នែកនេះ និងមិនមានបុគ្គលិកណាម្នាក់ធ្វើទង្វើបែបនេះឡើយ”។ លោកបន្តថា “អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាប ហើយយើងខ្ញុំបដិសេធមិនទទួលខុសត្រូវឡើយ”។
លោកយិន លាងគង់បានបន្តថា កន្លងមក ក៏មានបុគ្គលខ្លះ បានយកឈ្មោះ និងរូបលោកទៅបង្កើតអាខោនតេឡេក្រាមជាញឹកញាប់ ដើម្បីបោកប្រាស់លុយពីប្រជាពលរដ្ឋផងដែរ។ លោកបានសំណូមពរ និងស្នើសមត្ថកិច្ចដែលធ្វើការលើករណីបែបនេះ ចាត់វិធានការណ៍តាមផ្លូវច្បាប់៕
