ដោយ៖ សុផារី
ក្រុងព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយលរដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់អាជីវកម្មដឹកជញ្ជូន ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីផលចំណេញប្រេងឥន្ធនៈ និងសង្វាកផ្គត់ផ្គង់។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោបានថ្លែងថា “ខ្ញុំសង្កេតឃើញថា មិនទាន់មានឡានដឹកទំនិញលើផ្លូវល្បឿនលឿនទេ ចំណុចនេះខ្ញុំគួរតែដាស់តឿនចំពោះថៅកែដឹកទំនិញ ថៅកែរថយន្តប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញច្រើនជាងផ្លូវធម្មតា ប្រេងក៏អស់តិច ពេលវេលាក៏ចំណេញក្នុងសង្វាក់ផ្គត់ផ្គង់”។
សម្ដេចតេជោបានអំពាវនាវទៅកាន់ម្ចាស់អាជីវកម្ម ដែលមានរថយន្តច្រើនក្នុងការដឹកជញ្ជូន ប្រើផ្លូវល្បឿនលឿន ដើម្បីទទួលផលចំណេញខាងផ្នែកសេដ្ឋកិច្ចជាងផ្លូវធម្មតា ហើយក៏អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ផងដែរ៕